ខេត្តកណ្ដាល៖ នៅវេលាម៉ោង៧និង០០នាទីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០១៦នៅចំណុចរោងចក្រស្យុង យិន ស្ថិតនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល មានកម្មករធ្វើកូដកម្មទាមទារចំនួន30នាក់ ស្រី1នាក់ ក្នុងចំណោមកម្មករ១២៧០នាក់ ស្រី១០៦០ដឹកនាំដោយ
1.ឈ្មោះ ទួន ណៃឡេង ភេទប្រុសប្រធាន
2.ឈ្មោះត្រេន ជឿន ភេទប្រុសអនុ ប្រធានសហជិពប្រជាធិបតេយ្យកម្មកាត់ដេរកម្ពុជា(ស៊ីខៅឌូ)ធ្វើការទាមទារចំនួន 3ចំណុច:
- ស្នើរឲ្យក្រុមហ៊ុន គោរពតាមសេចក្តីបង្កាប់ក្រុមប្រឹក្សា អាជ្ញាកណ្តាល។
- ស្នើរឲ្យនយោជកទទួលយក កម្មការិនីឈ្មោះម៉ាត ផល្លីឲ្យចូលធ្វើការនិងសងប្រាក់រំលឹក ចាប់ពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការវិញ ។
- ស្នើរឲ្យនយោជកយកសេចក្តី បង្កាប់ជាប់កាតព្វកិច្ច ករណីដោះស្រាយវិវាទ ថ្នាក់អាជ្ញា
កណ្តាល ។
បច្ចុប្បន្នខាង រោងចក្រមិនទាន់មានដំណោះស្រាយទេ៕
...
ដោយ៖ សុខ ខេមរា