ក្រុងប៉េកាំង​ ប្រកាសដាក់ទណ្ឌកម្មលោក ម៉ៃ ប៉ុមប៉េអូ និងមន្រ្តីក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ ជាង២០នាក់ បានបំពានអធិបតេយ្យ និងបំផ្លាញផលប្រយោជន៍របស់ចិន

ចែករំលែក៖

អន្តរជាតិ៖បន្ទាប់ពីប៉ុន្មានម៉ោង ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ចប់ទៅ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបញ្ចេញបញ្ជីឈ្មោះមន្រ្តីអាមេរិកដែលប្រកាន់ជំហរតឹងតែងដាក់ចិន ឬប៉ះពាល់ផលប្រយោជន៍ ដែលត្រូវទទួលទណ្ឌកម្ម។

ជាក់ស្តែងនៅថ្ងៃទី២១ ខែមករាឆ្នាំ២០២១នេះ ក្រសួងការបរទេសចិនបានប្រកាសដាក់ទណ្ឌកម្មលោក ម៉ៃ ប៉ុមប៉េអូ និងមន្រ្តីក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ ជាង២០នាក់ផ្សេងទៀត។ មិនតែប៉ុណ្ណោះទីក្រុងប៉េកាំងបានអះអាងថា មន្រ្តីក្រោមរដ្ឋបាលត្រាំទាំងនោះ បានបំពានអធិបតេយ្យ និងបំផ្លាញផលប្រយោជន៍របស់ចិន។

សូមជម្រាបថាមន្រ្តីជាន់ខ្ពស់អាមេរិកចំនួន ២៨នាក់ធ្វើការនៅក្នុងរដ្ឋបាលលោកដូណាល់ត្រាំ ដែលត្រូវចិនដាក់ទណ្ឌកម្មមានមានដូចជា៖លោក ម៉ៃ ប៉ុមប៉េអូ, លោក Robert C. O’Brien អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក, លោក Peter Navarro អតីតទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន, លោក Matt Pottinger ទីប្រឹក្សាសន្តិសុខជាតិរង និងអតីតមន្រ្តីផ្សេងទៀត។ លោក Alex Azar រដ្ឋមន្រ្តីសុខាភិបាល, លោកKeith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសដែលទៅតៃវ៉ាន់ និងលោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ដែលគ្រោងទៅតៃវ៉ាន់ ក៏ជាប់ឈ្មោះដែរ។

ដោយឡែកបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN​ បាននិយាយថា ក្រោមទណ្ឌកម្មនេះ អ្នកទាំង ២៨រូបនោះ ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីចិន និងរកស៊ីនៅក្នុងទីក្រុងចិន ហុងកុង ម៉ាកាវ។ ចំណែកក្រុមហ៊ុន វិទ្យាស្ថាន ដែលពាក់ព័ន្ធនឹងអ្នកទាំង២៨ នាក់ ត្រូវរឹតត្បិតមកធ្វើជំនួញនៅក្នុងប្រទេសចិន។

គួរបញ្ជាក់ថាបើតាមក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា អ្នកទាំងនោះ បានជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងចិន បំផ្លាញផលប្រយោជន៍របស់ចិន វាយប្រហារប្រជាជនចិន និងបង្អាក់ទំនាក់ទំនងក្រុងប៉េកាំងវ៉ាស៊ីនតោនជាដើម។ រីឯលោក ប៉ុមប៉េអូ ជាមន្រ្តីអាមេរិកដែលតែងរិះគន់ចិនមិនរើសបញ្ហាតាំងពីសមុទ្រចិនខាងត្បូង បញ្ហាស៊ីនជាំង ទីបេ សិទ្ធិមនុស្ស និងពាណិជ្ជកម្មជាដើម។ ចុងក្រោយ លោកថែមទាំងចោទចិនថា ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅស៊ីនជាំងទៀតផង៕ដោយ៖សតារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print