Update៖រហូតដល់ម៉ោង​១២និង៣០នាទី​ថ្ងៃត្រង់ ​ ថ្ងៃទី២១ រកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​ ៥នាក់​ (ខេត្តបន្ទាយមានជ័យ៣នាក់,​ប៉ៃលិន១​នាក់,​ ភ្នំពេញ១នាក់) និង​មានជាសះស្បេីយ​៤​ នាក់នៅ(បន្ទាយមានជ័យ​ទាំងអស់)

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង​ ១២និង៣០​ នាទីថ្ងៃត្រង់នៅថ្ងៃទី ២១ មករា​ ២០២១​ នៅកម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ នាំចូលថ្មី​ ​ ៥នាក់​ (ខេត្តបន្ទាយមានជ័យ៣នាក់,​ ប៉ៃលិន១នាក់ ភ្នំពេញ១នាក់) និង​មានជាសះស្បេីយ​ ចំនួន៤​ (បន្ទាយមានជ័យ​ទាំងអស់) ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៤៥៣នាក់​​​​​​​​​ ចំនួនសម្រាកនៅមន្ទីរពេទ្យកើនឡើង៥៧នាក់​​​​ ​និងចំនួនជាសះស្បេីយសរុបចំនួន​ ៣៩៦នាក់​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 380057 ស្មេីនឹង​ 22622 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print