បិសាចក្រហម Manchester United បន្តឈរកំពូលតារាងក្រោយឈ្នះម្ចាស់ផ្ទះ Fulham

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានបង្ហាញភាពខ្លាំងក្រៅទឹកដីរបស់ខ្លួន ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ក្នុងលទ្ធផល ២ទល់១ សម្រាប់សប្តាហ៍ទី១៩ ក្របខ័ណ្ឌ Premier League កាលពីរាត្រីថ្ងៃទី២០ឈានចូលថ្ងៃទី២១ មករានេះ។

សារព័ត៌មាន BBC Sport បានផ្សាយថា ការគ្រប់គ្រងបាល់របស់ក្រុមបិសាចក្រហមក្នុងការប្រកួតនោះ មានរហូតដល់៦២ភាគរយ ខណៈដែល Fulham មានតែ៣៨ភាគរយប៉ុណ្ណោះ ប៉ុន្តែការស៊ុតចំគោលដៅរបស់ក្រុមទាំង២គឺស្មើគ្នា ដោយចំគោលដៅ៥ដងដូចគ្នា។

ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Fulham មានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី៥ ដោយកីឡាករ Lookman ប៉ុន្តែនៅនាទីទី២១ ខ្សែប្រយុទ្ធវ័យជ្រេ Cavani រកបាន១គ្រាប់សងវិញ ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមទាំង២ទទួលបានលទ្ធផលស្មើគ្នា ១ទល់១។

ចូលដល់ការប្រកួតតង់ទី២ ក្រុមភ្ញៀវ Man United នៅតែបន្តសម្រុកដើម្បីស្វែងរកជ័យជម្នះ ដោយមានឱកាសស៊ុតចំគោលដៅ២-៣ដងផងដែរ ប៉ុន្តែត្រូវបានអ្នកចាំទីក្រុម Fulham រារាំង និងចាប់បាន។ នៅនាទីទី៦៥ ខ្សែបម្រើសញ្ជាតិបារាំង Pogba បានស៊ុតបាល់មួយជើងពីដំបូលទូកយ៉ាងល្អ ធ្វើឲ្យផុតដៃអ្នកចាំទីក្រុម Fulham ចូលសំណាញ់ទីបានសម្រេច ។

ជ័យជម្នះ ២ទល់១ទៅលើក្រុម Fulham នេះធ្វើឲ្យក្រុមបិសាចក្រហមមានឱកាសឡើងឈរកំពូលតារាងបណ្តោះអាសន្នបន្តទៀតដោយមាន៤០ពិន្ទុក្នុងចំណោម១៩ប្រកួត ខណៈដែលចំណាត់ថ្នាក់លេខ២ Man City កំពុងតាមពីក្រោយមាន៣៨ពិន្ទុ ក្នុងចំណោម១៨ប្រកួត។ ចំណាត់ថ្នាក់លេខ៣គឺក្រុម Leicester City មាន៣៨ពិន្ទុដូចគ្នា ខណៈដែលក្រុម Liverpool ឈរចំណាត់ថ្នាក់លេខ៤មាន៣៤ពិន្ទុ ។

សូមបញ្ជាក់ថា ការទទួលជ័យជម្នះនេះធ្វើឲ្យក្រុម Manchester United បំបែកកំណត់ត្រាសំខាន់ៗមួយចំនួនផងដែរ ដែលក្លិបមួយនេះធ្វើបាន។ កំណត់ត្រាទាំងនោះមានដូចជា៖

១-ក្លាយជាក្រុមដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងការបើក៥នាទីនៃការប្រកួត Premier League រដូវកាលនេះដោយរកបានគ្រាប់

២-ក្រុមបិសាចក្រហម Man Utd ឈ្នះបាន៧ប្រកួតក្រៅទឹកដីក្នុងលីគកំពូល Premier League ហើយមានតែក្រុម Newcastle ប៉ុណ្ណោះធ្វើបានក្នុងឆ្នាំ ២០០១-២០០២ (១០ប្រកួត) និង Man Utd ខ្លួនឯងក្នុងឆ្នាំ២០១២-២០១៣ (៩ប្រកួត) ។

៣-ក្រុមបិសាចក្រហម Manchester United មិនស្គាល់ចាញ់សោះនៅក្នុងការប្រកួតក្រៅដីចំនួន១៧ លើកចុងក្រោយរបស់ពួកគេក្នុងលីគ(ឈ្នះ១៣ ស្មើ៤ដែលស្មើនឹងកំណត់ត្រារបស់ក្លិបនេះក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ ។

៤-កីឡាករ Edinson Cavani បានក្លាយជាកីឡាករដំបូងគេរបស់ Man Utd ដែលគ្រាប់បាល់ដំបូងនៅ Premier League ចំនួនគ្រាប់សម្រាប់ក្លិបត្រូវបានស៊ុតបញ្ចូលទីក្រៅទឹកដី

៥-ចាប់តាំងពីគាត់បានវិលត្រឡប់មកកាន់ក្លិបកាលពីឆ្នាំ២០១៦ គ្មានកីឡាករណាម្នាក់របស់ Man Utd រកបានគ្រាប់បាល់ក្រៅទឹកដីនៅក្នុងលីគច្រើនជាង Paul Pogba ទេ (៦គ្រាប់) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print