ក្រុមសេះបង្កង់ Juventus យកឈ្នះ Napoli លើកពានអុីតាលី Super Cup

ចែករំលែក៖

ក្រោមការដឹកនាំដំបូងរបស់លោក Andrea Pirlo បានជួយឲ្យក្រុម Juventus កាលពីរាត្រីថ្ងៃពុធ ទី២០ មករា យកឈ្នះក្រុម Napoli ២-០ នៅកីឡដ្ឋាន Reggio Emilia លើកពានរង្វាន់ក្នុងស្រុកមួយគឺអុីតាលី Super Cup។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២១ មករានេះ។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo និង Alvaro Morata រកបានម្នាក់១គ្រាប់នៅនាទីទី៦៤ និងនាទីទី៩០+៥ក្នុងម៉ោងបន្ថែម ដែលធ្វើឲ្យក្រុម Juventus ទទួលបានជ័យជម្នះតែម្តង។

ជ័យជម្នះនេះគឺជាលើកទី១របស់លោក Andrea Pirlo ដែលបានចូលមកដឹកនាំក្រុមសេះបង្កង់ Juventus ប៉ុន្តែលោកបានដឹកនាំហាក់ដូចជាមិនទាន់បានល្អនៅឡើយទេ សម្រាប់ក្របខ័ណ្ឌ Serie A ដោយកំពុងឈរលេខ៥បណ្តោះអាសន្នចាញ់ពិន្ទុក្រុមលេខ១ AC Milan រហូតដល់១០ពិន្ទុឯណោះ។

ការឈ្នះពានអុីតាលី Super Cup របស់ក្រុម Juventus នេះគឺជាការឈ្នះលើកទី១៤របស់ខ្លួន ខណៈដែលក្រុម Napoli បានបាត់បង់ពានរង្វាន់នេះក្រោយធ្លាប់ឈ្នះចំនួន៦ដងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print