ធ្លាក់យន្តហោះយោធានៅអាមេរិក​ស្លាប់​៣នាក់ ក្នុងថ្ងៃលោកបៃឌិនចូលកាន់តំណែង

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិកបានផ្សាយថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) ឧទ្ទម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់​នៅផ្លូវ West Bloomfield ក្នុងរដ្ឋ
ញូវយ៉ក បណ្តាលឲ្យទាហាន ៣នាក់ស្លាប់​។
ការិយាល័យ​ស្នងការប៉ូលិស​ស្រុកMonroe បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់នៅវេលាម៉ោង​១៨និង៣២នាទី​ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។
មន្ត្រីយោធានៅរដ្ឋញូវយ៉កបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់នោះជាប្រភេទ UH-60 ជាឧទ្ធម្ភាគចក្រសម្រាប់បម្រើវិស័យសុខាភិបាលដល់កម្លាំងទាហាន ។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់​ឧទ្ធម្ភាគចក្រខាងលើជួបបញ្ហាបច្ចេកទេសទើបបណ្តាលឲ្យធ្លាក់ ។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺការធ្លាក់ក្នុងថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតីទី៤៦របស់អាមេរិក​ ដែលជាការផ្លាស់ប្តូរទ្រង់ទ្រាយធំ​នៅក្នុងប្រទេសមហាអំណាចទីមួយលើពិភពលោក​៕ ដោយ សាធី

...

រូបភាព៖ Twitter

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print