ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានផ្សាយថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ពេលវេលានៅអាមេរិក) ឧទ្ទម្ភាគចក្រយោធាមួយគ្រឿងបានធ្លាក់នៅផ្លូវ West Bloomfield ក្នុងរដ្ឋ
ញូវយ៉ក បណ្តាលឲ្យទាហាន ៣នាក់ស្លាប់។
ការិយាល័យស្នងការប៉ូលិសស្រុកMonroe បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់នៅវេលាម៉ោង១៨និង៣២នាទី បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។
មន្ត្រីយោធានៅរដ្ឋញូវយ៉កបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលជួបគ្រោះថ្នាក់នោះជាប្រភេទ UH-60 ជាឧទ្ធម្ភាគចក្រសម្រាប់បម្រើវិស័យសុខាភិបាលដល់កម្លាំងទាហាន ។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់ឧទ្ធម្ភាគចក្រខាងលើជួបបញ្ហាបច្ចេកទេសទើបបណ្តាលឲ្យធ្លាក់ ។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺការធ្លាក់ក្នុងថ្ងៃដែលលោកបៃឌិនស្បថចូលកាន់តំណែងប្រធានាធិបតីទី៤៦របស់អាមេរិក ដែលជាការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុងប្រទេសមហាអំណាចទីមួយលើពិភពលោក៕ ដោយ សាធី
...
រូបភាព៖ Twitter