បាតុករមួយក្រុមបានលើកស្លាកបដាដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋOregon។
បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារកម្ទេចទ្វារ បង្អួចទីស្នាក់ការគណបក្សនៅទីក្រុង Portland។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធអំពើហិង្សានេះ។ ក្រុមបាតុករបានលើកស្លាកបដាដែលមានអក្សរថា«ខ្ញុំមិនចង់មានបៃឌិន យើងចង់សងសឹក»។
នៅលើបណ្តាញសង្គម Twitter ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើន ក្រោយពេលប៉ូលិសដើរទៅកាន់បាតុករដែលមានអាវុធ ប៉ុន្តែត្រូវកម្លាំងបាតុករឡោមព័ទ្ធវាយប្រហារ ។ ក្រុមបាតុករបានធ្វើបាតុកម្មក្នុងថ្ងៃប្រធានាធិបតី បៃឌិនចូលកាន់តំណែង ។
ទីក្រុង Portland គឺជាទីតាំង ដែលតែងតែមានបាតុកម្មកើតឡើងប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ។ បាតុកម្មកើតឡើងតាំងពីប៉ូលិសសម្លាប់ជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅទីក្រុង Minneapolis កាលពីខែឧសភាឆ្នាំ២០២០។ តាំងពីពេលនោះមកមានបាតុកម្មកើតឡើងជារៀងរាល់ថ្ងៃអូសបន្លាយជាង៣ខែ នៅទូទាំងអាមេរិក។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មនៅប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។
នៅទីក្រុង seattle ក៏មានបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ ហើយបានវាយប្រហារទីតាំងស្នាក់ការបក្ស ហើយមនុស្ស៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕ ដោយ សាធី
បាតុករមួយក្រុមបានលើកស្លាកបដាដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋOregon។
បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារកម្ទេចទ្វារ បង្អួចទីស្នាក់ការគណបក្សនៅទីក្រុង Portland។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់ពាក់ព័ន្ធអំពើហិង្សានេះ។ ក្រុមបាតុករបានលើកស្លាកបដាដែលមានអក្សរថា«ខ្ញុំមិនចង់មានបៃឌិន យើងចង់សងសឹក»។
នៅលើបណ្តាញសង្គម Twitter ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើន ក្រោយពេលប៉ូលិសដើរទៅកាន់បាតុករដែលមានអាវុធ ប៉ុន្តែត្រូវកម្លាំងបាតុករឡោមព័ទ្ធវាយប្រហារ ។ ក្រុមបាតុករបានធ្វើបាតុកម្មក្នុងថ្ងៃប្រធានាធិបតី បៃឌិនចូលកាន់តំណែង ។
ទីក្រុង Portland គឺជាទីតាំង ដែលតែងតែមានបាតុកម្មកើតឡើងប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ។ បាតុកម្មកើតឡើងតាំងពីប៉ូលិសសម្លាប់ជនជាតិស្បែកខ្មៅ ឈ្មោះ George Floyd នៅទីក្រុង Minneapolis កាលពីខែឧសភាឆ្នាំ២០២០។ តាំងពីពេលនោះមកមានបាតុកម្មកើតឡើងជារៀងរាល់ថ្ងៃអូសបន្លាយជាង៣ខែ នៅទូទាំងអាមេរិក។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មនៅប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។
នៅទីក្រុង seattle ក៏មានបាតុកម្មដែលមានមនុស្សប្រមាណ១០០នាក់ ហើយបានវាយប្រហារទីតាំងស្នាក់ការបក្ស ហើយមនុស្ស៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕
ដោយ៖ សាធី