ក្រុមបាតុករប្រឆាំងប្រធានាធិបតី បៃឌិន ធ្វើបាតុកម្មវាយប្រហារទីស្នាក់ការគណបក្សប្រជាធិបតេយ្យនៅរដ្ឋ Oregon

ចែករំលែក៖

បាតុករមួយក្រុម​បានលើកស្លាកបដា​ដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន​ ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ ​បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋ​Oregon​។​

បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារ​កម្ទេចទ្វារ បង្អួច​ទីស្នាក់ការគណបក្ស​នៅទីក្រុង Portland។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់​ពាក់ព័ន្ធអំពើហិង្សានេះ។ ក្រុមបាតុករបានលើកស្លាកបដា​ដែលមានអក្សរថា​«ខ្ញុំមិនចង់​មានបៃឌិន យើងចង់សងសឹក»។
នៅលើបណ្តាញសង្គម Twitter ​ប៉ូលិស​បានចាប់ខ្លួន​មនុស្សជាច្រើន ក្រោយពេលប៉ូលិសដើរទៅកាន់​បាតុករដែលមានអាវុធ ប៉ុន្តែត្រូវកម្លាំងបាតុករឡោមព័ទ្ធវាយប្រហារ ​។ ក្រុមបាតុករ​បានធ្វើបាតុកម្ម​ក្នុងថ្ងៃប្រធានាធិបតី បៃឌិនចូលកាន់តំណែង ។​
ទីក្រុង Portland ​​គឺជាទីតាំង ​ដែលតែងតែមានបាតុកម្មកើតឡើង​ប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ​។ បាតុកម្មកើតឡើងតាំងពីប៉ូលិសសម្លាប់ជនជាតិស្បែកខ្មៅ​​ ឈ្មោះ​ George Floyd នៅទីក្រុង Minneapolis កាលពីខែឧសភាឆ្នាំ​២០២០​។​ ​តាំងពីពេលនោះមកមានបាតុកម្ម​កើតឡើងជារៀងរាល់ថ្ងៃអូសបន្លាយជាង៣ខែ នៅទូទាំងអាមេរិក​។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មនៅប្រទេសជាច្រើន​ជុំវិញពិភពលោក​ផងដែរ។
នៅទីក្រុង​ seattle ​ក៏មានបាតុកម្មដែលមានមនុស្សប្រមាណ​១០០នាក់ ហើយបានវាយប្រហារទីតាំង​ស្នាក់ការបក្ស ហើយមនុស្ស៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕ ដោយ សាធី

បាតុករមួយក្រុម​បានលើកស្លាកបដា​ដែលមានអក្សរប្រឆាំងប្រធានាធិបតី ចូ បៃឌិន​ ។ បាតុករក៏បានបង្កហិង្សានៅទីស្នាក់ការគណបក្សប្រជាធិបតេយ្យ ​បណ្តាលឲ្យខូចខាតយ៉ាងខ្លាំងនៅរដ្ឋ​Oregon​។​
បាតុករមួយក្រុមមានគ្នាប្រមាណ ១៥០នាក់បានវាយប្រហារ​កម្ទេចទ្វារ បង្អួច​ទីស្នាក់ការគណបក្ស​នៅទីក្រុង Portland។ កម្លាំងប៉ូលិសក៏បានចាប់ខ្លួនមនុស្ស៨នាក់​ពាក់ព័ន្ធអំពើហិង្សានេះ។ ក្រុមបាតុករបានលើកស្លាកបដា​ដែលមានអក្សរថា​«ខ្ញុំមិនចង់​មានបៃឌិន យើងចង់សងសឹក»។
នៅលើបណ្តាញសង្គម Twitter ​ប៉ូលិស​បានចាប់ខ្លួន​មនុស្សជាច្រើន ក្រោយពេលប៉ូលិសដើរទៅកាន់​បាតុករដែលមានអាវុធ ប៉ុន្តែត្រូវកម្លាំងបាតុករឡោមព័ទ្ធវាយប្រហារ ​។ ក្រុមបាតុករ​បានធ្វើបាតុកម្ម​ក្នុងថ្ងៃប្រធានាធិបតី បៃឌិនចូលកាន់តំណែង ។​
ទីក្រុង Portland ​​គឺជាទីតាំង ​ដែលតែងតែមានបាតុកម្មកើតឡើង​ប៉ះទង្គិចជាមួយកម្លាំងប៉ូលិស ​។ បាតុកម្មកើតឡើងតាំងពីប៉ូលិសសម្លាប់ជនជាតិស្បែកខ្មៅ​​ ឈ្មោះ​ George Floyd នៅទីក្រុង Minneapolis កាលពីខែឧសភាឆ្នាំ​២០២០​។​ ​តាំងពីពេលនោះមកមានបាតុកម្ម​កើតឡើងជារៀងរាល់ថ្ងៃអូសបន្លាយជាង៣ខែ នៅទូទាំងអាមេរិក​។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្មនៅប្រទេសជាច្រើន​ជុំវិញពិភពលោក​ផងដែរ។
នៅទីក្រុង​ seattle ​ក៏មានបាតុកម្មដែលមានមនុស្សប្រមាណ​១០០នាក់ ហើយបានវាយប្រហារទីតាំង​ស្នាក់ការបក្ស ហើយមនុស្ស៣នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ៕

ដោយ៖ សាធី

...


រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print