នៅព្រឹកថ្ងៃទី២១ ខែមករា នៅមហាវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហាណូយ បានចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ លើកទីពីរលើមនុស្ស។ វ៉ាក់សាំងដែលបានចាក់នោះ មានឈ្មោះថា Covivac ផលិតដោយមជ្ឈមណ្ឌល វ៉ាក់សាំងវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រ IVAC ។
សាស្ត្រាចារ្យបណ្ឌិត ថាញ់ វ៉ាន់ ហីុវ ( Thanh Van Hieu) នាយកមហាវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានឲ្យដឹងថា ការសាកល្បងលើមនុស្សនេះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យទីក្រុងហាណូយ។ ការចាក់សាកល្បងនោះស្ថិតនៅក្រោមការតាមដានរបស់ក្រសួងសុខាភិបាល។
ការចាក់សាកល្បងដំណាក់កាលទីមួយគឺជ្រើសរើសអ្នកស្ម័គ្រចិត្ត១២០នាក់ដែលមានសុខភាពល្អ ចែកចេញជា៥ក្រុម ដោយ១ក្រុមចាក់វ៉ាក់សាំងចំនួនខុសៗគ្នា គឺ១មិល្លីក្រាម, ៣មិល្លីគ្រាម, ១០មិល្លីក្រាម។ អ្នកស្ម័គ្រចិត្តត្រូវបានចាក់ពីរលើកដែលមានគម្លាតពីគ្នា៣សប្តាហ៍ ហើយការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមនៅដើមខែកុម្ភៈ។
តាមគម្រោងក្រោយការចាក់លើកទីមួយទទួលបានជោគជ័យ ទាំងប្រសិទ្ធភាពនិងសុវត្ថិភាព នឹងបន្តចាក់ដំណាក់កាលទីពីរទៅលើអ្នកស្ម័គ្រចិត្តច្រើនជាងនេះ។
សាស្ត្រាចារ្យ Dang Duc Anh ប្រធានមជ្ឈមណ្ឌលជំងឺឆ្លងជាតិបានឲ្យដឹងថា អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង គឺមានអាយុចាប់ពី១៨ ដល់៧៥ឆ្នាំ រស់នៅក្នុងប្រទេសវៀតណាម។ វ៉ាក់សាំងរបស់វៀតណាមអាចរក្សាបានក្នុងសីតុណ្ហភាព២-៨អង្សាសេ៕ ដោយ សាធី