លោកបៃឌិន​ដកតំណែងមន្ត្រីជំនាន់លោកត្រាំដែលមិនព្រមលាលែងចេញពីតំណែង

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន បានសម្រេចដកតំណែងមន្ត្រី​ពីររូប​​ដែលមិនព្រមដាក់លិខិតលាលែងចេញពីតំណែង​។
ប្រធានគណៈកម្មការទំនាក់ទំនងពលករ លោក​​ Peter Robb ​ត្រូវបានលោកបៃឌិន ដកតំណែងនៅថ្ងៃទី ២០ខែ​មករា ​ក្រោយពេលលោកបដិសេធមិនព្រមលាលែងចេញពីតំណែង ។ លោក​Peter Robb ​​ត្រូវបានលោកត្រាំតែងតាំង នៅខែវិច្ឆិកា ឆ្នាំ​២០១៧​។
ក្រោយពេលលោក​Peter Robb ​ ត្រូវបានដកតំណែង លោក Alice Stock ដែលជាអនុប្រធានគណៈកម្មការ ​ក៏ត្រូវបានលោកបៃឌិន​ដកតំណែងផងដែរ​។
នៅក្នុងលិខិតផ្ញើទៅកាន់សេតវិមាន លោកRobb បានឲ្យដឹងថា ការណ៍ដែលលោកមិនចង់លាលែងចេញពីតំណែងនោះគឺ​អាចបង្កឲ្យមាន ស្ថានភាពអាក្រក់លើសពីការស្មាន។
គណៈកម្មការទំនាក់ទំនងពលករ គឺជាស្ថាប័នរដ្ឋាភិបាលឯករាជ្យ ទទួលខុសត្រូវក្នុងការអនុវត្តច្បាប់​ពាក់ព័ន្ធនិឹងពលកម្ម ក៏ដូចជា​កិច្ចព្រមព្រៀង​ពលករ។ សមាជិកគណបក្ស​សាធារណរដ្ឋ ​លោកស្រី ​Virginia Fox សមាជិកគណៈកម្មការពលករនៅរដ្ឋសភា បានថ្កោលទោសការដកតំណែងលោក​ Robb ​នៅសេតវិមាន ។ លោកស្រីបញ្ជាក់ថា ការដកតំណែងគឺជាការដើរផ្ទុយពីច្បាប់ ក្នុងទំនាក់ទំនងពលករ​ជាតិ៕ ដោយ សាធី

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print