សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រលប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ​ជាថ្មី

ចែករំលែក៖

អន្តរជាតិ៖​ បេីតាមការអះអាងពីក្រសួង​ការបទេស​របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​២១ មករា ប្រកាសថា សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រលប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ​ជាថ្មី​ម្តងទៀត​។ មិនតែប៉ុណ្ណោះសិង្ហ​បុរី​ អះអាងថា សម្រាប់វត្តមាន​អាមេរិក​ នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​សាកល​មួយ​នេះ​។​

​ជាក់ស្តែងលោកចូ បៃ​ឌិន នៅ​ថ្ងៃទី​២០ ខែមករា ពេលស្បថ​ចូលកាន់​តំណែងជាប្រធានាធិបតីអាមេរិក​ ​បាន​ចុះហត្ថលេខា​លើ​បញ្ជា​មួយ​ដែល​នឹង​ចាប់ផ្ដើម​នីតិវិធី​ចូលរួម​ឡើងវិញ​។​ បន្ទាប់ពីសហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ផ្លូវការ​តាំងពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ មកក្រោម​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ។ ប៉ុន្តែ​អាមេរិក នឹងចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​វិញ ក្នុង​អាណត្តិ​ប្រធានាធិបតី​ថ្មី ចូ បៃ​ឌិន ។

​បេីយោងតាមសេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស​សិ​ង្ហ​បុរី ថ្ងៃទី​២១ ខែមករា​ បានបញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ ជាការ​គំរាមកំហែង​ដ៏​ធំ​មួយ​របស់​ពិភពលោក មនុស្សជាតិ ហើយ​ដែល​តម្រូវ​ឲ្យ​មានការ​រួបរួមគ្នា​ដើម្បី​និរន្តរ៍ភាព​នៃ​សាកលលោក​។​ក្រោយ​កោះ​សិង្ហ​បុរី ស្វាគមន៍​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​អាមេរិក​ថ្មី​។

ក្រសួងការបរទេស​សិ​ង្ហ​បុរី​ បានលើកឡើង​បន្ថែមទៀតថា៖«​ការសម្រេចចិត្ត​ត្រលប់​មកវិញ​របស់​អា​មេ​រិ​ក ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ការវិវត្ត​វិជ្ជមាន​មួយ​ដែល​នាំមក​ការជំរុញ​ដ៏​សំខាន់​មួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សាកល​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​រួមគ្នា​»។ ក្រសួងការបរទេស​សិ​ង្ហ​បុរី​  បន្តថា វា​ក៏​បង្ហាញ​ការតាំង​ចិត្ត​របស់​អាមេរិក​ដើម្បី​ដឹកនាំ​ពិភពលោក​ក្នុងការ​ការពារ​អាកាស​ធាតុ​ឲ្យ​ទាន់ពេលវេលា​និង​ធ្វើការ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​សំដៅ​ជំរុញ​ការប្រឹងប្រែង​ពហុភាគី​។​

​គួរបញ្ជាក់ថា​ ក្នុង​សេចក្ដីប្រកាស​ដដែល ​ក្រសួងការបរទេស​សិ​ង្ហ​បុរី​ ក៏​បានប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ធ្វើការ​ជាមួយ​អាមេរិកក៏ដូចជា​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ក្នុងការ​សម្រេចបាន គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕ដោយ៖ស​ តារា

...

រូបភាព៖ថ្មី​ ថ្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print