លោក ចូ បៃ​ឌិន ប្រកាស​ពី​យុទ្ធសាស្ត្រ​ជាតិ ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ នឹងកំណត់​ចាក់​វ៉ាក់សាំង​ឲ្យប្រជាជន​ខ្លួន​ចំនួន ១០០​លាន​ដូ​ស ក្នុង​រយៈពេល ១០០​ថ្ងៃ​

ចែករំលែក៖

អន្តរជាតិ៖លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២១ បានប្រកាសពីយុទ្ធសាស្ត្រជាតិ ក្នុងការទប់ស្កាត់កូវីដ​-១៩ដែលកំពុងរាតត្បាតនៅក្នុងប្រទេស និងធ្វើឱ្យប្រជាជនអាមេរិកស្លាប់ជាច្រើននាក់ ក្រោមយុទ្ធសាស្ត្រនេះ អាមេរិក បានកំណត់ការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនចំនួន ១០០លានដូ ក្នុងរយៈពេល ១០០ថ្ងៃ

ជាក់ស្តែងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ក្រោយឡើងកាន់តំណែងបានពីរថ្ងៃ លោកបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន២៨ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅអាមេរិក ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២១ ខែមករា បានដាក់ចេញ «​យុទ្ធសាស្ត្រជាតិ ក្នុងការឆ្លើយតបកូវីដ​-១៩ និងត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល​» ថែមទៀត

លោក បៃឌិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមានថា៖«​យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយ ផ្អែកលើវិទ្យាសាស្ត្រ មិនមែននយោបាយ ផ្អែកលើការពិត មិនអាចប្រកែកបាន និងលម្អិត​»​

សូមជម្រាបថាសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមករាម្សិលមិញនេះបានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃចំនួន ១៩៣ ៧៥៨ករណី និងអ្នកស្លាប់មានចំនួន ៤៣៦៣នាក់ តួលេខសរុប អាមេរិកមានកូវីដ​-១៩ សរុបចំនួនជាង ២៥លាននាក់ និងអ្នកស្លាប់ជាង ៤២ម៉ឺននាក់ ចំណែកអ្នកជាសះស្បើយមានចំនួនជាង១៥ លាននាក់ ទាំងករណីស្លាប់ និងឆ្លងសរុប អាមេរិក មានចំនួនច្រើនជាងប្រទេសណាទាំងអស់

បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថាដើម្បីទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃ ដែលមានជាច្រើនម៉ឺនករណីនេះ លោក បៃឌិនបានកំណត់រយៈពេល ១០០ថ្ងៃ បន្ទាប់ពីការឡើងកាន់តំណែងរបស់ខ្លួន ក្នុងចាក់វ៉ាក់សាំងឱ្យប្រជាជនអាមេរិកចំនួន ៥០លាននាក់ ១០០លានដូ បន្ថែមពីលើនេះ យុទ្ធសាស្ត្រជាតិខាងលើ ក៏នឹងផ្តល់អំណាចដល់អ្នកជំនាញជំងឺឆ្លង ដូចជាលោកវេជ្ជបណ្ឌិត Anthony Fauci ផងដែរបើតាមប្រមុខរដ្ឋអាមេរិក សាធារណៈជនអាមេរិក នឹងលឺការណែនាំ និងវិធានទប់ស្កាត់ច្រើនជាងមុនពីលោកវេជ្ជបណ្ឌិត Fauci ច្រើនជាងចេញពីប្រធានាធិបតីអាមេរិក

លោកបៃឌិន ក្នុងសន្និសីទសារព័ត៌មានដដែលនោះក៏បានបន្ទោសការទប់ស្កាត់កូវីដ​-១៩ ក្រោមការដឹកនាំរបស់លោកដូ ណាល់ត្រាំ នាពេលកន្លងមកផងដែរ ដែលបង្កឱ្យប្រជាជនអាមេរិកស្លាប់ច្រើនជាងសង្គ្រាមលោកលើកទីពីរ ការណ៍នេះ លោកប្រធានាធិបតី បានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់រួមគ្នា្ និងសហការជាមួយរដ្ឋាភិបាល ដើម្បីឱ្យយុទ្ធសាស្ត្រជាតិនេះ អាចសម្រេចទៅបាន

មិនតែប៉ុណ្ណោះ លោកបៃឌិនបានបញ្ជាក់ថា អាមេរិក កំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដែលទាមទារទីភ្នាក់ងារពាក់ព័ន្ធ ត្រូវចាត់វិធានការបន្ទាន់ដោយស្នើឲ្យមានការពាក់ម៉ាស់ទាំងនៅក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈ នៅក្នុងអាកាសយានដ្ឋាន លើយន្តហោះ រថភ្លើង ប៉ាស់ដឹកជញ្ជូនសាធារណៈជាដើម លើសពីនេះ អ្នកដំណើរត្រូវមានលទ្ធផលអវិជ្ជមានមុននឹងចូលមកទឹកដីអាមេរិក និងត្រូវដាក់ត្តាឡីស័កក្នុងពេលធ្វើដំណើរមកដល់អាមេរិក សម្រាប់អ្នករស់នៅអាមេរិក ការដាក់ត្តាឡីស័កពេលត្រលប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ត្តាឡីស័ករយៈពេល ថ្ងៃ

លោកបៃឌិន ក្នុងអំឡុងពេលដាក់ចេញយុទ្ធសាស្ត្រជាតិនេះ ក៏បានព្រមានថា អ្នកស្លាប់នៅអាមេរិក ទំនងនឹងកើនដល់ ៥០ម៉ឺននាក់នៅខែក្រោយ អាមេរិក នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង​, ឧបករណ៍ធ្វើតេស្តរកកូវីដ​-១៩, សម្ភារការពារជាដើម ទន្ទឹមនេះ លោកបៃឌិន ក៏បានចុះបញ្ជាប្រតិបត្តិឱ្យពាក់ម៉ាស់ក្នុងអគាររដ្ឋផងដែរ លោកបៃឌិនក៏បានបញ្ជាក់ផងដែរថា ប្រជាជនអាមេរិក គួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ដោយលោកសង្កត់ធ្ងន់ថា «​ម៉ាស់ គឺសំខាន់ជាងវ៉ាក់សាំង​»​

ជុំវិញបញ្ហានេះដែរ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្កើតគណៈកម្មកាជាច្រើនផងដែរ តាមបញ្ជាប្រតិបត្តិខាងលើ ដើម្បីធានាថាកូវីដ​-១៩ អាចស្ថិតនៅក្រោមការគ្រប់គ្រង គណៈកម្មការទាំងនោះមានដូចជា ក្រុមប្រឹក្សាជាតិធ្វើតេស្តជំងឺឆ្លងសកល ទទួលបន្ទុកការកែលម្អសមត្ថភាពធ្វើតេស្តកូវីដ​-១៩, ក្រុមការងារសមធម៌សុខុមាលភាព ដើម្បីធានាលើការឆ្លើយតបកូវីដ​-១៩ និងគណៈកម្មការផ្សេងទៀត៕ដោយ៖សតារា

...

រូបថត៖​ ( Rob Carr/Getty Images)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print