ស្ថានភាពកូវីដ​១៩ លើពិភពលោក នៅថ្ងៃទី​២២ខែមករា ឆ្នាំ២០២១

ចែករំលែក៖

ពិភពលោក : គិតដល់វេលាម៉ោង ​៧ យប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ តាមគេហទំព័រ ​Worldometer ​នៅទូទាំងពិភពលោក មានអ្នកឆ្លង សរុប កើនឡើង ដល់ ៩៨,១៨០,២៣៣នាក់ និងស្លាប់ ២,១០២,៥៨៨នាក់។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយ ៧០,៥៨៤,០១៣នាក់ផងដែរ។

ក្នុងចំណោមតំបន់ដែលមានកណីឆ្លងច្រើនជាងគេគឺ អាមេរិកខាងជើង ដោយមានអ្នកឆ្លងដល់ទៅជាង ២៨,៧លាននាក់ នាំមុខទាំងតំបន់អឺរ៉ុបទៅទៀត និងស្លាប់​ជាង ៦0៧ពាន់នាក់។ អ្នកឆ្លងថ្មី នៅក្នុងតំបន់នេះមាន ជាង ២៣ ពាន់នាក់ក្នងរយៈពេល​២៤ម៉ោង។
ចំណែកតំបន់អឺរ៉ុបវិញ មានអ្នកឆ្លង ២៨,៥លាននាក់ជាង ស្លាប់ ៦៥៣ពាន់នាក់ និងឆ្លងថ្មីមាន ជាង ៥៩ពាន់នាក់ ក្នុងពេល​២៤ម៉ោង​។ តំបន់អាស៊ី មានអ្នកឆ្លងសរុប ជជាង២២,៣លាននាក់​ និងស្លាប់​ជាង៣៦១ពាន់នាក់​ ។ តំបន់អាមេរិកខាងជើង មានអ្នកឆ្លង ជាង១៥លាននាក់ និងស្លាប់ ជាង ៣៩៦ពាន់នាក់ ។ តតំបន់អាហ្វ្រិកមានអ្នកឆ្លង៣,៣លាននាក់ និងស្លាប់ ៨២ពាន់នាក់ ។ ទ្វីបអូសេអានីមានអ្នកឆ្លង ៤៩ពាន់នាក់ ស្លាប់ ជាង​១ពាន់នាក់។
ដោយឡែកនៅក្នុងតំបន់អាស៊ានក៏មានករណីឆ្លងកើនឡើងខ្ពស់ ផងដែរ ​ហើយអ្វីដែលចាប់អារម្មណ៍នោះគឺប្រទេសឡាវ ក៏បានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួនពីរនាក់ថ្មីទៀត នាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៤៣ករណី។
បើតាមអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវលោក Phouthone Meaungpak បានគូសបញ្ជាក់ថា ករណីវិជ្ជមានចំពោះ COVID-19 ទាំងពីរនាក់ខាងលើនេះ គឺសុទ្ធតែជាករណីនាំចូលពីប្រទេសថៃ ដោយក្នុងនោះម្នាក់គឺជាស្ត្រីវ័យ ៣៣ឆ្នាំ រស់នៅខេត្តចម្ប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ និងម្នាក់ទៀតជាបុរសវ័យ ២៩ឆ្នាំរស់នៅខេត្ត បូកែវ (Bokeo) ស្ថិតនៅភាគខាងជើង។ឡាវគឺជាប្រទេសដែលមានករណីឆ្លង COVID-19 តិចតួចជាងគេបំផុត ប្រចាំតំបន់អាស៊ាន និងពិភពលោកផងដែរ។ គិតត្រឹមថ្ងៃសុក្រនេះ ឡាវមានករណីឆ្លង COVID-19 សរុប ៤៣ករណី ក្នុងនោះជាសះស្បើយឡើងវិញ ៤១ករណី និង ០២ករណីថ្មីខាងលើនេះកំពុងស្ថិតក្នុងការព្យាបាល៕

...

ដោយ, ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print