ចំណេះដឹងទូទៅ៖ តេីបងប្អូនមានធ្លាប់គិតថា នឹងរៀនធ្វេីមើមខ្ទឹមជ្រក់ឲ្យឆ្ងាញ់ ដេីម្បីហូបខ្លួនឯងដែរឬទេ? ហេីយតេីវិធីធ្វេីរបៀបណាទេីបមានរសជាតិឆ្ងាញ់ បេីចង់ដឹងច្បាស់សូមអានព័ត៍មានលម្អិតមានដូចខាងក្រោម៖
ជំហ៊ានដំបូងគ្រឿងផ្សំមានដូចជា៖ ខ្ទឹមសមើមចាស់ៗ ១គីឡូ,ទឹក ១លីត្រ។ស្ករត្នោត ឬស្ករស ៣វែក,ទឹកខ្មេះ ៣វែក,អំបិល ១ស្លាបព្រាបាយ។
ចំណែកវិធីធ្វើមានដូចជា៖
១.កាត់មើមខ្ទឹមលាងឲ្យស្អាត ទុកមួយអន្លើ។
២.ដាំឆ្នាំងដាក់ទឹកដាំឲ្យពុះ រួចលើកចុះទុក ៥នាទី ហើយចាំដាក់មើមខ្ទឹមចូលទឹកក្តៅប្រហែល ១នាទី ហើយស្រង់យកខ្ទឹមចេញទុកឲ្យស្រស់ទឹក (កុំទុកយូរនាំឲ្យសាច់ខ្ទឹមឆ្អិនរលួយ បើទឹកត្រជាក់នឹងនាំឲ្យមើមខ្ទឹម ក្លាយជាមានពណ៌ខៀវពេលជ្រក់)។
៣.យកកែវ ឬក្រឡដែលត្រូវដាក់ត្រាំយកលាងទឹកហើយជូតឲ្យស្ងួត បន្ទាប់មកញាត់មើមខ្ទឹមចូលក្នុងកែវ។
៤.ដាក់កម្លោចស្ករ ហើយចាក់ទឹក ដាក់អំបិលចូលដាំឲ្យពុះ រួចភ្លក្សឲ្យមានរសជាតិផ្អែមប្រៃបន្តិច។
៥.ពេលទឹកស្ករពុះលើកចុះទុកឲ្យត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីឲ្យជ្រក់មានពណ៌ថ្លាស្អាតផង(តែកុំលាយឲ្យដល់ជូរ) កូរលាយឲ្យសព្វចូលគ្នាល្អ ទើបចាក់ចូលកែវខ្ទឹម គ្របឲ្យជិត។
៦.រួចហើយយកកែវខ្ទឹមហាលថ្ងៃ ៣–៤ថ្ងៃ ដើម្បីឲ្យចេញជាតិជូរឆ្ងាញ់ រួចរាល់អស់ហើយយកមកបរិភោគបានជាការស្រេច៕ដោយ៖សហការី