រុស្ស៊ី ស្វាគមន៍​ផែនការ​របស់រដ្ឋបាល​សហរដ្ឋ​អាមេរិកថ្មី​ ​ក្នុង​ការ​បន្ត​សន្ធិសញ្ញា​នុយក្លេអ៊ែរ

ចែករំលែក៖

អន្តរជាតិ៖​ បេីតាមការលើកឡើងរបស់លោក Dmitry Peskov ដែលជាអ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា ឌី មៀ ពូ ទីន បានថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី នៅថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០២១ថា៖ ​រុស្ស៉ី បាន​ស្វាគមន៍នូវ​ការប្រកាស​របស់​រដ្ឋបាលថ្មី​​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកចូ​ បៃឌិន កាល​ពី​ថ្ងៃ​ព្រហស្បត៍​សប្ដាហ៍នេះ​ដែល​ថា ​សហរដ្ឋ​អាមេរិក​ ​នឹង​ស្វះស្វែង​ការ​បន្ត​រយៈពេល​៥​ឆ្នាំ​ទៀត​នូវ​សន្ធិ​សញ្ញា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ New START ដែល​ត្រូវ​ផុត​កំណុត​នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ។ មិនតែប៉ុណ្ណោះ​ រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​ បាន​បញ្ជាក់​ថា ខ្លួន​នឹង​រង់ចាំ​មើល​សេចក្តី​លម្អិត។

លោក Dmitry Peskov បានបញ្ជាក់​ថា រុស្ស៊ី​ «អាច​ស្វាគមន៍​ឆន្ទៈ​នយោបាយ​ដើម្បី​បន្ត​សន្ធិសញ្ញា​នេះ»។ លោកបន្ថែម​ទៀត​ថា «ប៉ុន្តែ អ្វី​ៗ​ទាំង​អស់​នឹង​អាស្រ័យ​លើ​សេចក្តី​លម្អិត​នៃ​សំណើ​នោះ»។

បើតាមសមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេសរបស់​ព្រឹទ្ធសភា លោក Bob Menendez ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​លោក ចូល បៃឌិន នេះដែរ។

លោក Menendez បាន​និយាយ​ថា សន្ធិសញ្ញា New STARTថ្មី​នេះ​ «មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក។ សន្ធិសញ្ញា​ថ្មី​នេះ​ទប់​កម្លាំង​នុយក្លែអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ផ្តល់​វិធានការ​ខ្លាំង​និង​លម្អិត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា រុស្ស៊ី​ធ្វើ​ទៅតាម​ការសន្យា​របស់​ខ្លួន និងធ្វើ​ឲ្យប្រាកដ​ថា សហរដ្ឋ​អាមេរិក​មាន​ភាព​បត់បែន​ដែល​ខ្លួន​ត្រូវការ​ដើម្បី​រក្សា​សុវត្ថិភាព ការពារ​សន្តិសុខ​ និង​គ្រប់គ្រង​ការ​ប្រើប្រាស់​នុយក្លែអ៊ែរ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទោះ​ជាយ៉ាង​ណាក៏ដោយ ក៏​លោក Menendez បាន​ថ្លែង​ថា រដ្ឋបាល​របស់​លោក ចូ បៃឌិន «ត្រូវ តែ​ប្រឈមមុខ​នឹង​ការសងសឹក​របស់​រុស្ស៊ី​ដែល​បន្ត​គំរាម​កំហែង​ដល់​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន៕ដោយ៖ស​ តារា

រូបថត៖ឯកសារ​ លោក​ Dmitry Peskov អ្នក​នាំពាក្យ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា ឌី មៀ ពូ ទីន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print