ខេត្ដឧត្ដរមានជ័យ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានសេចក្ដីរាយការណ៍ពីស្រុកត្រពាំងប្រាសាទមកថា សមត្ថកិច្ចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាល ស្រុកត្រពាំងប្រាសាទ ទាមទាបិទសំនុំរឿ៥លានរៀល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងគោយន្ដកន្រ្ដៃ និងម៉ូតូ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី០៤ ខែមករាឆ្នាំ២០២១ នៅចំណុច ភូមិទួលគ្រោះ ព្រំប្រទល់ស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ម្ចាស់គោយន្ដកន្ត្រៃ ឈ្មោះ ប៊ុត ប៉ោ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ទួលគ្រោះ ឃុំថ្លាត ស្រុកអន្លង់វែង ។
ជនរងគ្រោះឈ្មោះ ទូច ធារ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
ភាគគីបង្ករបើកគោយន្ដ កន្រ្ដៃបានបញ្ជាក់ថា បានត្រូវរ៉ូវគ្នា និងជនរងគ្រោះព្រមទទួលប្រាក់សំណង១៨០០ដុល្លារ(មួយពាន់ប្រាំបីរយដុល្លារ)តែត្រូវនគរបាលទទួលផែនចរាណ៍នៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទទាមទាប្រាក់ ពីជនបង្ករចំនួន៥លានរៀល ជាថ្នូរក្នុងការបិទសំនុំរឿង តែជនបង្ករគ្មានសមត្ថភាពបង់ប្រាក់អោយ។
លោកវរ:សេនីយ៍ឯក អ៊ួច ម៉ៅ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបានអោយដឹងតាមទូរសព្ទ័ថា ខាងថ្នាក់លើ ព្រោះករណីគ្រោះថ្នាក់ចរាចរណ៍បង្កររបួសស្នាម ជាប់បណ្ដឹងអាជ្ញា លោកកំពុងតែសម្របសម្រួលថ្នាក់លើដោះលើបញ្ហានេះដែ៕ដោយ៖ប៉ែន នួន
https://youtu.be/DV_VDZx5kzs