ខេត្ត​កែប​ ក្រោយសង់ផ្សារ​រាត្រី​បែប​ទំនើប ពេលនេះប្រកាស​លក់​ជា​បណ្ដើរ​ៗហេីយ

ចែករំលែក៖

ខេត្ត​កែប៖ បេីតាមការអះអាងពីមន្ត្រីខេត្ត​កែប​ កន្លងមកធ្លាប់និយាយថា​ ការ​សាងសង់​ផ្សារ​រាត្រី​នៅ​លើ​ផ្លូវ​ក៏​តូច​ចង្អៀត​មួយ​ខាងកើត​ផ្សារ​ក្ដាម​សសៀរ​តាម​បណ្ដោយ​មាត់​ឆ្នេរកែប។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានគេវិនិយោគ​ហើយកំពុងចាក់​ពង្រីក​ផ្លូវ​សសៀរ​មាត់សមុទ្រ ឲ្យ​កាន់តែ​ធំ​នោះដេីម្បីសាងសង់​ធ្វើ​ជា​ផ្សារ​រាត្រី​បែប​ទំនើប​។​ ប៉ុន្តែ​ផ្សារ​រាត្រី​នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្នុង​នោះ​ក៏​មាន​ចាក់​លុប​សមុទ្រ​ផងដែរ សម្រាប់​ធ្វើ​សួន និង​កន្លែង​ផ្ញើ​រថយន្ត​បាន​រហូត​ទៅ​ដល់​៥០០គ្រឿង​ឯ​ណ្ណោះ។ តែ​គេ​មិន​បានដឹង​ពី​មូលហេតុ​ការ​ផ្អាក​ការ​សាងសង់​តូប​បែប​ទំនើប​នោះ​ទេ ។

ប៉ុន្តែជាក់ស្តែងនៅ​ឆ្នាំ ២០២១​នេះ ផ្សារ​រាត្រី​ត្រូវ​បាន​សាងសង់​បន្ត​ទៀត និង​ក្រាល​ក្ដារ​ពង្រីក​កាន់តែ​ធំ​វែង​ចូល​ក្នុង​សមុទ្រ​បន្ថែម​ទៀត ។

បេីតាមលោក​ ​អ៉ឹ​ង វុ​ទ្ធី នាយក​រដ្ឋបាល​សាលាខេត្ត​កែប បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ទាក់ទង​នឹងការសាងសង់​ផ្សារ​រាត្រី​នេះថា នៅ​ផ្សារ​រាត្រី​នេះ មាន​គេ​វិនិយោគ​ហើយ ។

ជុំវិញបញ្ហានេះដែរលោក​ អុំ ឈ្នាង ជា​ម្ចាស់​ភាគហ៊ុនផ្សារ​រាត្រី​ ក៏បានឲ្យដឹងកាលពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ២០២១ថា​ តូប​ដែល​សាងសង់​រួច​នៅ​ផ្សារ​រាត្រី​នេះ មាន​ចំនួន​៥៤តូបហេីយ។​ ម្ចាស់​ភាគហ៊ុនរូបនេះបន្តថា​ តូប​បែប​ទំនើប​នេះ លក់ដាច់​ក៏​បាន ជួល​នៅ​ក៏​បាន ។ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់ពីតម្លៃ​តូប​នោះ​ទេ ។

ទោះជាយ៉ាង​ណាក៏ដោយ នៅ​ឆ្នាំ២០១៩ កន្លែង​នេះ អាជ្ញាធរ​ខំ​ប្រ​កូ​ស​ប្រកាស​ពី​ការ​ចាក់​ផ្លូវ​លុប​សមុទ្រ ដើម្បី​ពង្រីក​ផ្លូវ​សសៀរ​ឆ្នេរ​ត្រង់​ចំណុច​នេះឲ្យ​កាន់តែ​ធំ​កុំ​ស្ទះចរាចរណ៍​តែ​ទីបំផុត​ស្រាប់តែ​ឃើញ​សាងសង់​តូប​ធ្វើ​ផ្សារ​រាត្រី​ទៅ​វិញ និង​ប្រកាស​លក់​ជា​បណ្ដើរ​ៗ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print