ខេត្ត​កែប​ ក្រោយសង់ផ្សារ​រាត្រី​បែប​ទំនើប ពេលនេះប្រកាស​លក់​ជា​បណ្ដើរ​ៗហេីយ

ចែករំលែក៖

ខេត្តកែប៖ បេីតាមការអះអាងពីមន្ត្រីខេត្តកែបកន្លងមកធ្លាប់និយាយថាការសាងសង់ផ្សាររាត្រីនៅលើផ្លូវក៏តូចចង្អៀតមួយខាងកើតផ្សារក្ដាមសសៀរតាមបណ្ដោយមាត់ឆ្នេរកែប។ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានគេវិនិយោគហើយកំពុងចាក់ពង្រីកផ្លូវសសៀរមាត់សមុទ្រ ឲ្យកាន់តែធំនោះដេីម្បីសាងសង់ធ្វើជាផ្សាររាត្រីបែបទំនើបប៉ុន្តែផ្សាររាត្រីនៅតាមបណ្ដោយឆ្នេរសមុទ្រក្នុងនោះក៏មានចាក់លុបសមុទ្រផងដែរ សម្រាប់ធ្វើសួន និងកន្លែងផ្ញើរថយន្តបានរហូតទៅដល់៥០០គ្រឿងណ្ណោះ។ តែគេមិនបានដឹងពីមូលហេតុការផ្អាកការសាងសង់តូបបែបទំនើបនោះទេ

ប៉ុន្តែជាក់ស្តែងនៅឆ្នាំ ២០២១នេះ ផ្សាររាត្រីត្រូវបានសាងសង់បន្តទៀត និងក្រាលក្ដារពង្រីកកាន់តែធំវែងចូលក្នុងសមុទ្របន្ថែមទៀត

បេីតាមលោក​ ​អ៉ឹ វុទ្ធី នាយករដ្ឋបាលសាលាខេត្តកែប បានមានប្រសាសន៍យ៉ាងខ្លីទាក់ទងនឹងការសាងសង់ផ្សាររាត្រីនេះថា នៅផ្សាររាត្រីនេះ មានគេវិនិយោគហើយ

ជុំវិញបញ្ហានេះដែរលោកអុំ ឈ្នាង ជាម្ចាស់ភាគហ៊ុនផ្សាររាត្រីក៏បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១ថាតូបដែលសាងសង់រួចនៅផ្សាររាត្រីនេះ មានចំនួន៥៤តូបហេីយ។ម្ចាស់ភាគហ៊ុនរូបនេះបន្តថាតូបបែបទំនើបនេះ លក់ដាច់ក៏បាន ជួលនៅក៏បាន ប៉ុន្តែលោកមិនបានបញ្ជាក់ពីតម្លៃតូបនោះទេ

ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០១៩ កន្លែងនេះ អាជ្ញាធរខំប្រកូប្រកាសពីការចាក់ផ្លូវលុបសមុទ្រ ដើម្បីពង្រីកផ្លូវសសៀរឆ្នេរត្រង់ចំណុចនេះឲ្យកាន់តែធំកុំស្ទះចរាចរណ៍តែទីបំផុតស្រាប់តែឃើញសាងសង់តូបធ្វើផ្សាររាត្រីទៅវិញ និងប្រកាសលក់ជាបណ្ដើរ ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print