បច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនវត្តឧត្តមត្រៃសិក្ខារាម (ហៅវត្តកំប្រង់) ក្នុងខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ ២៣ ខែ មករា ឆ្នាំ ២០២១នេះ លោក ឌី វីជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់អោយក្រុមការងារដឹកនាំដោយលោក ជិន ប៊ុនធឿន បាននាំយកបច្ច័យរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ០១ ម៉ឺនដុល្លា ប្រគេនវត្តឧត្តមត្រៃសិក្ខារាម ហៅកំប្រង់ ស្ថិតក្នុងឃុំកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ។ 

បច្ច័យចំនួន ០១ ម៉ឺនដុល្លានេះប្រគេនព្រះចៅអធិការវត្តខាងលើ គឺដើម្បីចូលរួមចំណែកកសាងសមិទ្ធផល នានាដែលស្ថិតក្នុងបរិវេណវត្ត ។ ហើយទីអារាមនេះ ស្ថិតនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដាច់ស្រយាលពីទីប្រជុំជន ក៏ជាទីអារាមថ្មីទើបតែកកើត ធ្វើអោយពុំមានការកសាងអ្វីច្រើននោះទេ ។ 

ព្រះចៅអធិការមានសង្ឃដីកា សូមផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា និងវិញ្ញាណក្ខន្ធញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់បរលោកទទួលយកមនុញ្ញផល និងសូមឱ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ។

សូមបញ្ជាក់ផងដែរថាៈ កាលពីថ្ងៃទី២១ ខែ កក្កដា ឆ្នាំ ២០១៩កន្លងទៅ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា ក៏បានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលក្នុងទីអារាមនេះនូវបច្ច័យចំនួន ៥០០០ដុល្លាដើម្បីចូលរួមក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print