មុនស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃ នារីរូបស្អាតម្នាក់នេះ បានShare និយាយពាក្យមួយម៉ាត់! ដូចឲ្យប្រផ្នូល

ចែករំលែក៖

ភ្នំពេញ៖កាលពីវេលាម៉ោងប្រហែលជា ៨យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានបណ្ដាលឲ្យមានការប៉ះពាល់ដល់អាយុជីវិតនារីរូបស្រស់ម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងសង្វេគ។

ជាមួយគ្នានេះដែរ សពនារីដែលបានស្លាប់ខាងលើត្រូវបានគេដឹងថា នាងក៏ជិតដល់ថ្ងៃរៀបការផងដែរ ដោយក្នុងថ្ងៃកើតហេតុនោះ នាងបានធ្វើការជិះម៉ូតូដើម្បីយកធៀបរៀបការទៅឲ្យគូដណ្ដឹង តែជាអកុសល្យក៏ត្រូវជួបគ្រោះថ្នាក់បាត់បង់ជីវិតដ៏នឹកស្មានមិនដល់ ធ្វើឲ្យគ្រប់គ្នាមានការសោកសៅជាខ្លាំង។

ដោយឡែក បើក្រឡេកមកមើលគណនីហ្វេសប៊ុករបស់នារីដែលបានស្លាប់រូបនេះវិញ យើងឃើញថា មុនពេលគ្រោះថ្នាក់ស្លាប់មួយថ្ងៃនាងក៏បាន Share ការផុសមួយដោយភ្ជាប់ជាមួយនឹងពាក្យពេចន៍ខ្លះៗដូចឲ្យហេតុមុន តែគ្រាន់តែគ្មានអ្នកណាចាប់អារម្មណ៍នូវរឿងមួយនេះ ដោយក្នុងនោះនាងបាននិយាយថា៖

ការShare របស់នារីដែលស្លាប់

យ៉ាងណាមិញ ក្រោយអ្នកនិយមលេងបណ្ដាញសង្គមឃើញពាក្យមួយឃ្លាបែបនេះហើយ គេក៏នាំគ្នាពោលពាក្យចូលរួមរំលែកទុក្ខ និងបានបញ្ចេញមតិតាមការគិតរៀងៗខ្លួនថាការ Share របស់នាងបែបនេះ ប្រៀបដូចជាការឲ្យហេតុមុននឹងនាងស្លាប់យ៉ាងដូច្នោះផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print