ហាងម្ហូបចិនយីហោ(ថាយជី) បង្កសំលេងរំខានដល់ប្រជាពលរដ្ឋជិតខាងចំនួន១០គ្រួសារ ដោយសារតែបំពង់ស្រូបខ្លឹន

ចែករំលែក៖

ភ្នំពេញ៖ដោយសារតែមានសម្លេងរំខានជារៀងរាល់យប់ថ្ងៃដេកពួនមិនកើតពីសម្លេងម៉ាសីុនបំពង់ស្រូបខ្លឹនរបស់ភោជនីដ្ឋាន អាហារចិនមួយកន្លែងនៅខាងមុខសណ្ឋាគារហូលីដេយោ(ថាយជី)ត្រូវបានប្រជាពលរដ្ឋដែលរស់នៅជិតខាងប្រមាណជាង១០គ្រួសារបានសម្រេចដាក់ពាក្យបណ្តឹងរួមគ្នាមួយដើម្បីគោរពចូលទៅលោកគួចចំរើន អភិបាលខណ្ឌដូនពេញដើម្បីជួយអន្តរាគមន៍ចាត់ឲ្យកម្លាំងជំនាញចុះមកពិនិត្យនៅទីតាំងភោជនីជដ្ឋានអាហារចិនដែលមានសម្លេងរំខាននោះផង។

ភោជនីដ្ឋានអាហារចិនដែលប្រជាពលរដ្ឋ១០ គ្រួសារសម្តេងប្លឹងទៅអភិបាលខណ្ឌដូនពេញដើម្បីជួយអន្តរាគមន៍នោះយិហោ(ថែជី)មានទីតាំងនៅខាងត្បូងសណ្ឋាគារហូលីដេផ្លូវលេខ៨៤កែងផ្លូវលេខ៧៥ភូមិ១០ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

ប្រជាពលរដ្ឋ១០គ្រួសារដែលរងផលប៉ះពាល់នោះបានឲកយដឹងថាជារៀងរាល់យប់ថ្ងៃនេះនៅភោជនីដ្ឋាននោះបានបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំងដេកពួនមិនដោយសារតែការឮសម្លេងរំខាននូវម៉ាសីុននិងបំពង់ស្រូបខ្លឹនឆ្អេះឆ្អាបចេញពីក្នុងភោជនីដ្ឋានដែលគេបំពាក់នៅផ្នែកខាងក្រោយត្រង់ចំហៀងត្បូងនៃភោជនីដ្ឋាននោះបណ្តាលឲ្យមានការប៉ះពាល់សុខភាពក្នុងការរស់នៅរបស់់ពួកគាត់យ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានបន្តទៀតថាបញ្ហាពីផលនោះដែរពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអជ្ញាធរសង្កាត់ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ព្រមទាំងបានលើកឡើងនៅក្នុងវេទិការសាធារណៈទៀតផងដើម្បីឲ្យអជ្ញាធរជួយរកដំណោះស្រាយធ្វើយ៉ាងណាសំណូមពរឲ្យម្ចាស់អាជីវកម្មភោជនីជដ្ឋាននោះធ្វើការកែលំអរឬជួសជុលឡើងវិញដើម្បីកាត់បន្ថយសម្លេងដែលឮចេញយ៉ាងខ្លាំងពីបំពង់ស្រូបខ្លឹននោះ។តែផ្ទុយទៅវិញមិនដែលឃើញអជ្ញាធរសង្កាត់គាត់មានវិធានការចុះមកអន្តរាគមន៍ដល់ម្ចាស់អាជីវកម្មនោះទេ។ដូច្នេះហើយទើបពួកគាត់សម្រេចដាក់ពាក្យបណ្តឹងរួមគ្នាមួយច្បាប់ទៀតគោរព្វចូលទៅលោកគួចចំរើន អភិបាលខណ្ឌដូនពេញ ដោយសង្ឃឹមថាលោកអភិបាលខណ្ឌនឹងចាត់មន្ត្រីជំនាញចុះមកពិនិត្យនូវផលប៉ះពាល់នេះជាក់ជាមិនខានឡើយ៕ស ដារ៉ា

...

image image
Sent from my iPhone

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print