ខេត្តព្រះសីហនុៈក្រុមជនសង្ស័យជាចោរប្លន់(លួចមានស្ថានទំងន់)៦នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រគល់អោយមកកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅវេលាម៉ោង១៦និង១០នាទីល្ងាចថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦ ។
ការប្រគល់ជនសង្ស័យខាងលើ គឺកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ វ.ត្រី ប៊ិច សំបូរ ជាអ្នកទទួល ក្នុងនោះជនសង្ស័យរួមមានឈ្មោះ១- ហង្ស. តារាតា ភេទប្រុស អាយុ១៧ឆ្នាំ .មុខរបរលក់មាន់មានទីលំនៅសង្កាត់ស្ទឹងមានជ័យ.ខណ្ឌមានជ័យ.រាជធានីភ្នំពេញ។
២-ឈ្មោះ សៀង. មិថុនា ភេទប្រុស អាយុ១៦ឆ្នាំ .មុខរបរមិនពិតប្រាកដ មានទីលំនៅខណ្ឌសែនសុខ. រាជធានីភ្នំពេញ។
៣- ឈ្មោះ ហេង. ជីវង្ស ភេទប្រុស អាយុ១៦ឆ្នាំ .មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទន្លេបាសាក់. ខណ្ឌចំការមន រាជធានីភ្នំពេញ។-
៤-ឈ្មោះ សួ. ទីទី ភេទប្រុស អាយុ១៩ឆ្នាំ .មុខរបរមិនពិតប្រាកដ សង្កាត់ស្ទឹងមានជ័យ.ខណ្ឌមានជ័យ.រាជធានីភ្នំពេញ។
៥-ឈ្មោះឡុង. កញ្ញា ភេទស្រីអាយុ១៧ឆ្នាំ.មុខរបរសិស្សមានទីលំនៅភូមិក្រាំងធ្នង់.ខណ្ឌពោធិ៍សែនជ័យ.រាជធានីភ្នំពេញ។-
និងទី៦-ឈ្មោះសាន. ដារីកា ភេទស្រីអាយុ១៦ឆ្នាំ.មុខរបរសិស្សមានទីលំនៅខណ្ឌច្បាអំពៅ.រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាៈ វត្ថុតាងរួមមាន ៖-
១-ម៉ូតូម៉ាកnexពណ៏ត្រួយចេក.ខ្មៅ.ស.មានស្លាកលេខភ្នំពេញ1AZ-1384,លេខតួCE4F309263លេខម៉ាសីនAE-52309275។-
២-ម៉ូតូម៉ាកsuzuki let’sពណ៏ខ្មៅស្លាកលេខ កំពង់ចាម 1F-3553 លេខតួMLCCE45B000108442លេខម៉ាសីនAE-53-108442។-
៣-ម៉ូតូម៉ាកsuzuki let’sពណ៏សស្លាកលេខ1DE-0443 ភ្នំពេញ។-
៤-ទូរស័ព្ទម៉ាកអាយហ្វូន ចំនួន02គ្រឿង។-
៥-ទូរស័ព្ទម៉ាកសាមសុង ចំនួន03គ្រឿង។-
៦-ទូរស័ព្ទម៉ាកណូគាចំនួន01គ្រឿង។ ជនសង្ស័យបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំនុចដីក្បាលឆាយ(ដីអនុក្រឹត្យ៧៦)ស្ថិតក្នុងក្រុម១៧.ភូមិ១.សង្កាត់១ ក្រុង_ខេត្តព្រះសីហនុ។
ក្រុមជនសង្ស័យបានពាក់ព័ន្ធករណីប្លន់(លួចមានស្ថានទម្ងន់)នៅក្នុងរាជធានីភ្នំពេញជាច្រើនលើក។ ដើម្បីអនុវត្តនីតិវិធីបន្ត សមត្ថកិច្ចដោយមានការអនុញ្ញាតពីលោកស្រីចាត.សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ។ សុខ ខេមរា







