ខេត្តព្រៃវែង, បើយោងតាមប្រភពHeritages Diary- បេតិកភណ្ឌប្រចាំថ្ងៃ បានធ្វើការរៀបរាប់ឲ្យដឹងថា, ទេសភាពមើលពីលើកំពូលភ្នំតូចគឺ ស្រស់ស្អាតណាស់ ជាពិសេសគេឃើញ៖
(១) តួភ្នំធំ/បាភ្នំទាំងមូល ក្នុងនោះមាន ភ្នំចេតិយ(ខ្ពស់ជាងគេ) ភ្នំយាយទូលកញ្ច្រែង-លោកតាទូលឈ្នាង ជាដើម
(២) កូនភ្នំធម្មកាយ និង
(៣) ទីតាំងព្រះរាជដំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ។ បច្ចុប្បន្ន គេពុំឃើញមានស្លាកស្នាមនៃព្រះរាជដំណាក់នោះទេ ព្រោះសំណង់កសាងពីឈើនោះ ត្រូវបាន បំផ្លាញនៅសម័យកាលប្រល័យពូជសាសន៍ប៉ុល ពត។
នៅលើកំពូលភ្នំ លោកតាបសបានផ្តើមកសាងប្រាសាទថ្មីមួយ មានជណ្តើរឡើងនំ១៨០កាំ(ប្រវែង១៥០ម៉ែត្រ)និងរូបសត្វតំណាងឆ្នាំទាំង១២ ដោយបានថវិកាពីអនិកជនខ្មែរស់នៅក្រៅប្រទេស និងមានការគាំទ្រអនុញ្ញាតសាងសង់ ដោយក្រសួងវប្បធម៌និងវិចត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរខេត្ត។ ការកសាងប្រាសាទ និងភូមិវប្បធម៌នគរភ្នំតូចនេះ ចាប់ពីគ.ស.២០០១ ដល់ គ.ស.២០១៩ ចំណាយថវិកាអស់ជិត១លានកន្លះដុល្លារអាមេរិក ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីខ្មែរ និងទុកជាទីសក្ការៈបូជា ជាកេរ្តិ៍ដំណែលទៅអនាគត និងជាទ្រព្យសម្បតិ្តជាតិ។ លោកតាបសបានស្នើសុំរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ចុះបញ្ជីភ្នំតូចជាតំបន់បេតិកភណ្ឌជាតិ។
ស្នាដៃរបស់លោកតាបស(លោកឃុត ច័ន្ទប៊ុនធឿន)ខាងលើ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រោសប្រទាននូវគ្រឿងឥស្សរិយយស កាលពីថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០១៥។
ក្រុមការងារបានថត នៅខែមករា គ.ស.២០២១ ដើម្បីជម្រាបជូនសាធារណៈឱ្យបានស្គាល់ភ្នំតូចស្ថិតនៅភូមិមាត់ព្រៃ និងភូមិពោធិអណ្តាត ឃុំជើងគោ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សូមអញ្ជើញទៅកំសាន្ត! ៕
ដោយ, សិលា