តើបងប្អូនជនរួមជាតិធ្លាប់ទៅកម្សាន្តនៅរមណីដ្ឋាន”ភ្នំតូច” ក្នុងទឹកដីខេត្តព្រៃវែងហើយឬនៅ !

ចែករំលែក៖

ខេត្តព្រៃវែង, បើយោងតាមប្រភពHeritages Diary- បេតិកភណ្ឌ​ប្រចាំថ្ងៃ បានធ្វើការរៀបរាប់ឲ្យដឹងថា, ទេសភាពមើលពីលើកំពូលភ្នំតូចគឺ ស្រស់ស្អាតណាស់ ជាពិសេសគេឃើញ៖

(១) តួភ្នំធំ/បាភ្នំទាំងមូល ក្នុងនោះមាន ភ្នំចេតិយ(ខ្ពស់ជាងគេ) ភ្នំយាយទូលកញ្ច្រែង-លោកតាទូលឈ្នាង ជាដើម 

(២) កូនភ្នំធម្មកាយ និង

(៣) ទីតាំងព្រះរាជដំណាក់ព្រះករុណា ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ។ បច្ចុប្បន្ន គេពុំឃើញមានស្លាកស្នាមនៃព្រះរាជដំណាក់នោះទេ ព្រោះសំណង់កសាងពីឈើនោះ ត្រូវបាន បំផ្លាញនៅសម័យកាលប្រល័យពូជសាសន៍ប៉ុល ពត។

នៅលើកំពូលភ្នំ លោកតាបសបានផ្តើមកសាងប្រាសាទថ្មីមួយ មានជណ្តើរឡើងនំ១៨០កាំ​(ប្រវែង១៥០ម៉ែត្រ)និងរូបសត្វតំណាងឆ្នាំទាំង១២ ដោយបានថវិកាពីអនិកជនខ្មែរស់នៅក្រៅប្រទេស និងមានការគាំទ្រ​អនុញ្ញាត​សាងសង់ ដោយក្រសួងវប្បធម៌​និងវិចត្រសិល្បៈ ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរខេត្ត។ ការកសាងប្រាសាទ និងភូមិវប្បធម៌នគរភ្នំតូចនេះ ចាប់ពីគ.ស.២០០១ ដល់ គ.ស.២០១៩ ចំណាយ​ថវិកា​អស់ជិត១លានកន្លះដុល្លារអាមេរិក ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីខ្មែរ និងទុកជាទី​សក្ការៈបូជា ជាកេរ្តិ៍ដំណែលទៅអនាគត និងជាទ្រព្យសម្បតិ្តជាតិ។ លោកតាបសបានស្នើសុំរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ចុះបញ្ជីភ្នំតូចជាតំបន់បេតិកភណ្ឌជាតិ។

ស្នាដៃរបស់លោកតាបស(លោកឃុត ច័ន្ទប៊ុនធឿន)ខាងលើ ត្រូវបានព្រះករុណាព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសប្រទាននូវគ្រឿងឥស្សរិយយស កាលពីថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០១៥។

ក្រុមការងារបានថត នៅខែមករា គ.ស.២០២១ ដើម្បីជម្រាបជូនសាធារណៈឱ្យបានស្គាល់ភ្នំតូចស្ថិតនៅភូមិមាត់ព្រៃ និងភូមិពោធិអណ្តាត ឃុំជើងគោ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សូមអញ្ជើញទៅកំសាន្ត! ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print