«ឱកាសសម្រាប់យុវជនកម្ពុជា ចំនួន៥០ រូប ក្នុងការចូលរួមកម្មវិធីកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (4th ASEF Young Leaders Summit) »

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា៖ យុវជនសរុបចំនួន១៥០ នាក់ ពីបណ្តាប្រទេសដៃគូ ASEM ទាំង៥១ ក្នុងនោះយុវជនកម្ពុជាចំនួន៥០រូប  នឹងត្រូវជ្រើសរើសដើម្បី ចូលរួមក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (4th ASEF Young Leaders Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ ស្របពេលជាមួយគ្នានឹងកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣។  

អាស្រ័យដូចបានជម្រាបខាងលើ សម្រាប់សាធារណជន ជាពិសេស យុវជន យុវនារី ដែលបានចំណាប់អារម្មណ៍ក្នុងការចូលរួមវេទិកា និងកិច្ចសន្ទនាជាមួយបណ្តាយុវជន និងថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ក៏ដូចជាការចូលរួមលើកកម្ពស់កិត្តិយសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំយុវជន ជាពិសេសកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM 13)៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print