ភ្នំពេញៈ កំណែរទម្រង់ប្រព័ន្ធតុលាការកាន់តែរឹតបន្តឹង បុគ្គលតុលាការមួយចំនួន ដោយសារការស្រេកឃ្លាននិងប្រយោជន៍ បែរជាហ៊ានដ៏គឃ្លើននឹងច្បាប់ មិនគិតពីខុសនិងត្រូវ សំខាន់សំលឹងឃើញតែលុយជាចំបង សុខចិត្តឃ្លាតឆ្ងាយពីផ្លូវច្បាប់ដោះលែងមនុស្សតាមអំពើចិត្ត ដោយជ្រកក្នុងរូបភាពអំណាចឆន្ទានុសិទ្ធរបស់ខ្លួន ។ ជាក់ស្តែងតាមប្រភពក្រៅរបងតុលាការបានបង្ហើបអោយដឹងថាៈ ជនជាប់ចោទ លោកស្រី បែ៉ន រ័ត្នថេត ត្រូវជាភរិយាឧកញ៉ា ឌុច សារ៉ែម ជាប់ពន្ធនាគារបណ្តោះអាសន្នរឿងសុីដីធ្លីជនរងគ្រោះ បានដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្ននាព្រលប់ថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៦នេះទាំងតក់ក្រហល់បំផុត ដោយចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឆែ វីរៈ ។
ជនជាប់ចោទរូបនេះធ្លាប់មានមន្ត្រីតុលាការផ្ទាល់រត់ការអន្តរាគមន៍តាំងពីដំណាក់ការឃាត់ខ្លួនដោយនគរបាលយុត្តិធម៍ និងដំណាក់ការចោទប្រកាន់របស់តំណាងអយ្យការ ។ ក្រោយមកចៅក្រមសើុបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទបណ្តោះអាសន្ន បន្ទាប់ពីករណីនេះល្បីសុះសាយ អាចខ្លាចថានិងមានប្រតិកម្ម តែចុងក្រោយលោកចៅក្រម ឆែ វីរៈ ដោះលែងអោយនៅក្រៅឃុំដដែល ។ សុខ ខេមរា