ប្រឡាយទឹកមេមួយខ្សែ ដែលឈ្មួញលុបធ្វើផ្លូវក្នុងភូមិស្នួលខ្ពស់​ ត្រូវបានអភិបាលខណ្ឌបញ្ជាឱ្យកាយចេញវិញ

ចែករំលែក៖

 

ភ្នំពេញ : ប្រឡាយទឹកមេមួយខ្សែនៅខាង ក្រោយភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យដែលមានប្រវែងប្រហែល២ពាន់ម៉ែត្រ កាត់ទទឹងថ្ងៃមកដល់មុខវត្តស្រះស្រង់ ក្នុងភូមិស្នួលខ្ពស់ សង្កាត់កំបូល ស្ងាត់ៗ ត្រូវបានក្រុមឈ្មួញ ឬអ្នកមានអំណាច លួចលុបប្រឡាយ បំបាត់ចោលអស់មួយកំណាត់ ទុកមួយកំណាត់ អោយនៅម៉េម៉ាយចោល ទោះជាពលរដ្ឋមានទឹក អត់ទឹកប្រើប្រាស់ធ្វើស្រែ មិនខ្ចីខ្វល់ គេលុបក្នុងហេតុផល ពលរដ្ឋ ចង់បានផ្លូវទៅវិញ ។
តែទោះជាយ៉ាងណាក្តី ប្រឡាយទឹកមួយខ្សែត្រូវបានអ្នកមានអំណាច ឃុបឃិតគ្នាលុប ចោលមួយកំណាត់ កេងចំណេញ ដីរបស់គេ ឱ្យមានតម្លៃ មិនរវល់ខ្វក់ពីទុក្ខវេទនារាស្រ្ត មានដីស្រែជាប់នោះ ត្រូវបានបែកធ្លាយ ឃើញថាមិនប្រក្រតី ពលរដ្ឋខ្លះ ដែលសង្ស័យ ពុំមានដីស្រែជាប់នោះសម្រាប់ធ្វើស្រែ គាត់ថាចង់បានផ្លូវ តែបើពលរដ្ឋ មានដីស្រែជាប់នោះមួយចំនួនវិញ គាត់មិនពេញចិត្ត លុបប្រឡាយធ្វើផ្លូវឡើយខណ:ពួកគាត់នៅប្រកបរបរ កសិកម្មនៅឡើយ ។

ទាំងនេះដែលគេសង្ស័យថា ជាការបំភ័ណ្ឌភ្នែក ការកេងចំណេញ ពីអ្នកមានអំណាច អ្នកមានលុុយ ឃុបឃិតគ្នា បង្កើតធ្វើផ្លូវដើម្បីឱ្យដីពួកគេ មានតម្លៃថ្លៃតែប៉ុណ្ណោះ ប្រសិនបើមានចេតនាចង់ធ្វើផ្លូវ ឱ្យភូមិ អភិវឌ្ឍន៍ក្នុងមូលដ្ឋានវិញ មកលុបប្រឡាយ ធ្វើផ្លូវឱ្យអ្នកណាដើរ កាលបើផ្លូវក្នុងភូមិ ដែលពលរដ្ឋប្រើប្រាស់យប់ថ្ងៃ រងការខ្ទេចខ្ទីដោយសារឡានតូចធំឆ្លងកាត់ រូង ប្រៀបដូចរន្ធបាយខុម មិនទៅធ្វើ ជួសជុល បែជាមកធ្វើផ្លូវមួយកំណាត់កាត់វាលស្រែ ឃើញតែឡានដឹកដីបើកទៅវិញ ។

មតិចម្រូងចម្រាស់គ្នា រវាងពលរដ្ឋក្នុងភូមិ ខ្លះពេញចិត្ត ខ្លះទៀតមិនពេញចិត្ត មិនចុះសម្រុងគ្នារវាង ឈ្មួញដី អ្នកមានអំណាច និងពលរដ្ឋមួយចំនួន ទីបំផុតនៅព្រឹក ថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០១៦ ផ្លូវលំសិប្បនិមិត្ត ត្រូវបានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ ពោធិ៍សែនជ័យ បញ្ជាឱ្យគ្រឿងចក្រ អេស្កាវ៉ាទ័រ កាយចេញទៅវិញ តាម ការសន្យា របស់អភិបាលកាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភ: បានប្រាប់ដល់បច្ចុប្បន្នភាព ។

តែបើតាម លោក គង់ គួន មេភូមិ ស្នួលខ្ពស់ បានប្រាប់ បច្ចុប្បន្នភាពថា ពលរដ្ឋ ចង់បានប្រឡាយ ក្លាយជាផ្លូវ តែអ្វីនៅចំពោះមុខ មានតែសម្តីលោក មេភូមិ និងឈ្មួញ៤ទៅ៥នាក់។ លោកមេភូមិដដែលបន្តទៀតថា គាត់និងពលរដ្ឋ ចង់បានផ្លូវ មួយកំណាត់នេះផង និងមានប្រឡាយផង តែនៅមានពលរដ្ឋមួយចំនួនទៀត គេមិនពេញចិត្តឡើយ ធ្វើផ្លូវខុសបច្ចេកទេស ធ្វើតែមួយកំណាត់ ទុកមួយកំណាត់ ជាតួរប្រឡាយដើម នៅម៉េម៉ាយ ស្ញេញ ។ ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងធនធានទឹក និង ឧត្តុនិយម លោក លឹម គៀនហោ ធ្លាប់បានចេញសេចក្តី ប្រកាសពត៌មានជាសាធារណ: ឱ្យបានជ្រាបថា ហាមលុបប្រឡាយទឹក បឹងបួរ រក្សាទុកនូវទឹក សម្រាប់ ប្រើប្រាស់ ខណ:ប្រទេសកម្ពុជា ជួបនូវវិបត្តិគ្រោះរាំងស្ងួត យ៉ាងហោចណាស់ ប្រឡាយ ទុកផ្ទុកទឹកភ្លៀងនារដូវភ្លៀងធ្លាក់ ផ្ទុយទៅវិញ បែជា អ្នកមានអំណាចឃុបឃិតគ្នា លុបបំបាត់ប្រឡាយ ឯកឧត្តមចោលទៅវិញ ។

បាតុភាព មិនប្រក្រតី រឿងលុបប្រឡាយ ធ្វើឱ្យក្លាយទៅជាផ្លូវចូលដីអ្នកមាន ត្រូវបានលោកអភិបាលខណ្ឌ បញ្ជាឱ្យ កាយចេញភ្លាម ដែលលប់មានប្រវែងទាំងប៉ុន្មានកន្លងមកនេះ ៕សុខាសែនជ័យ

...

image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print