អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅថ្ងៃចន្ទទី២៥ ខែមករា ឆ្នាំ២០២១នេះថា ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងប្រទេសចិន អស់រយៈពេលប្រមាណជា២សប្តាហ៍មុននេះ បណ្ដាលឲ្យកម្មករសរុបចំនួន២២នាក់ បានជាប់ខ្លួននៅក្រោមដីរហូតមកដល់ថ្ងៃចន្ទនេះ ក្រុមសង្រ្គោះទាញយកបានសាកមនុស្ស១០នាក់។ ខណៈកម្មករម្នាក់ទៀត កំពុងបាត់ខ្លួននៅឡេីយ។
សូមរម្លឹកថា កម្មកររ៉ែជាង២០នាក់ បានជាប់ក្នុងអណ្ដូងរ៉ែ ដែលមានជម្រៅដល់៦០០ម៉ែត្រ ក្រោយមានករណីផ្ទុះក្នុងអណ្ដូងរ៉ែមាស នៅតំបន់QIXIA ក្នុងទីក្រុង Yantai នៃខេត្តសានទុង ភាគខាងកើតប្រទេសចិន តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១កន្លងទៅ។បន្ទាប់មកកម្មករចំនួន១១នាក់ ត្រូវបានជួយសង្រ្គោះចេញពីអណ្តូងរ៉ែកាលពីថ្ងៃអាទិត្យម្សិលមិញ។
បេីយោងតាមទូរទស្សន៍រដ្ឋចិន CCTV បានចុះផ្សាយកាលពីថ្ងៃទី២៤មករាម្សិលមិញនេះថា កម្មកររ៉ែ១១នាក់ ត្រូវបានជួយសង្គ្រោះខណៈបណ្ដាអ្នកជួយសង្គ្រោះ បានខិតខំយ៉ាងសកម្ម តាមរកកម្មកររ៉ែ១០នាក់ទៀតដែលជាប់ក្នុងអណ្ដូងរ៉ែនោះ ចាប់តាំងពី២សប្ដាហ៍មកហើយ ក្នុងកន្លែងមួយជម្រៅជាច្រើនរយម៉ែត្រនាភាគខាងកើតចិន។
គួរបញ្ជាក់ថា ក្រោយក្រុមអ្នកសង្រ្គោះរកឃេីញសាកសពកម្មករ១០នាក់ ត្រូវបានទាញយកចេញមកបាននៅថ្ងៃចន្ទទី២៥ មករានេះ។ ចំណែកនៅមានកម្មករម្នាក់ទៀតបាត់ខ្លួន ស្របពេលដែលកន្លងទៅកម្មករម្នាក់នោះ ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតទៅហើយដែរ៕ដោយ៖ស តារា