Update៖​ ករណីផ្ទុះអណ្តូងរ៉ែមាសនៅតំបន់ Qixia ទីបំផុត! ​ក្រុមអ្នកសង្រ្គោះចិន​ រកឃេីញសាកសព១០នាក់​ រីឯម្នាក់ទៀតកំពុងបាត់ខ្លួននៅឡេីយ

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅថ្ងៃចន្ទទី២៥ ខែមករា ឆ្នាំ២០២១នេះថា​ ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងប្រទេសចិន​ ​អស់រយៈពេលប្រមាណជា២សប្តាហ៍មុននេះ បណ្ដាលឲ្យកម្មករសរុបចំនួន២២នាក់​ បានជាប់ខ្លួននៅក្រោមដីរហូតមកដល់ថ្ងៃចន្ទនេះ ក្រុមសង្រ្គោះទាញយកបានសាកមនុស្ស១០នាក់។ ខណៈកម្មករម្នាក់ទៀត​ កំពុងបាត់ខ្លួននៅឡេីយ។

សូមរម្លឹកថា​ កម្មករ​រ៉ែ​ជាង​២០​នាក់​ បាន​ជាប់​ក្នុង​អណ្ដូងរ៉ែ​ ដែលមាន​ជម្រៅ​ដល់​៦០០​ម៉ែត្រ​ ក្រោយមានករណី​ផ្ទុះ​ក្នុង​អណ្ដូងរ៉ែ​មាស ​នៅតំបន់QIXIA ក្នុងទីក្រុង Yantai នៃខេត្តសានទុង​ ​ភាគ​ខាងកើតប្រទេស​ចិន តាំងពី​ថ្ងៃ​ទី​១០ ​ខែ​មក​រា​ ឆ្នាំ២០២១កន្លងទៅ​។បន្ទាប់មកកម្មករចំនួន១១នាក់ ត្រូវបានជួយសង្រ្គោះចេញពីអណ្តូងរ៉ែកាលពីថ្ងៃអាទិត្យម្សិលមិញ។

បេីយោង​តាម​ទូរទស្សន៍​រដ្ឋ​ចិន ​CCTV ​បានចុះផ្សាយកាលពី​ថ្ងៃ​ទី​២៤​មក​រាម្សិលមិញនេះថា កម្មករ​រ៉ែ​១១​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ខណៈ​បណ្ដា​អ្នក​ជួយ​សង្គ្រោះ បាន​ខិតខំ​យ៉ាង​សកម្ម តាម​រក​កម្មករ​រ៉ែ​១០​នាក់​ទៀត​ដែល​ជាប់​​ក្នុង​អណ្ដូងរ៉ែ​នោះ ចាប់តាំងពី​២​ស​ប្ដា​ហ៍​មក​ហើយ ក្នុង​កន្លែង​មួយ​ជម្រៅ​ជា​ច្រើន​រយ​ម៉ែត្រ​នា​ភាគ​ខាងកើត​ចិន​។

គួរបញ្ជាក់ថា ក្រោយក្រុមអ្នកសង្រ្គោះរកឃេីញសាកសពកម្មករ១០នាក់ ត្រូវបានទាញយកចេញមកបាននៅថ្ងៃចន្ទទី២៥​ មករានេះ។ ចំណែកនៅមានកម្មករម្នាក់ទៀតបាត់ខ្លួន ស្របពេលដែលកន្លងទៅកម្មករម្នាក់នោះ ក៏ត្រូវគេជឿថាបានបាត់បង់ជីវិតទៅហើយដែរ៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print