ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពវាប្លន់យកម៉ូតូពីបុរសជាអ្នករត់ម្នាក់បានសម្រេច កាលពីវេលាម៉ោង៣ទាប ភ្លឺថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចខាងជើងនិងរបវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រុំប្រទល់និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យកព្យាយាមជិះគេចខ្លួនតែត្រូវម្ចាស់ម៉ូតូស្រែកថាចោរទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាព័ទ្ធចាប់បានវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។
ជនរងគ្រោះឈ្មោះជិត វុទ្ធី ភេទប្រុសអាយុ៥០ មុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោរ ចំណែកជនសង្ស័យឈ្មោះឡេងហ៊ី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបមិនពិតប្រកដ ស្នាក់នៅម្តុំសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការៀបរាបពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុបានរត់ម៉ូតូនៅម្តុំរង្វង់មូលចោមចៅបន្ទាប់មករួបគាត់ក៏បានហៅម៉ូយមួយ(ជាជនសង្ស័យ)ដោយឌុបមកម្តុំវត្តអង្គតាមិញទៅមកក្នុងតម្លៃ១ម៉ឺនរៀល។ ខណះឌុបមកដល់ជនសង្ស័យក៏បានរួបគាត់ឌុបទៅម្តុំលូប្រាំទៀត។
សាក្សីដដែលបានបន្តថា បន្ទាប់ពីឌុបទៅដល់លូប្រាំងហើយជនសង្ស័យបានអោយគាត់ឌុបមកម្តុំវត្តអង្គតាមិញវិញខណះដឹកមកដល់ជនសង្ស័យក៏បានអោយគាត់ឈប់ចាំយកប្អូនតិចសិនហើយរួបគាត់ព្រមចាំ។ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានធ្វើសកម្មភាពវាយទៅលើរួបគាត់បណ្តាលអោយបែកក្បាលហូឈាមស្រោចខ្លួនទើបយកម៉ូតូជិះរត់គេចខ្លួន ដោយឃើញដូចនេះរួបគាត់ក៏បានរត់តាមក្រោយបណ្តើរនិងស្រែកថាចោរៗបណ្តើរទើបប្រជាពលរដ្ឋដែលនៅក្បែងនាំគ្នាព័ទ្ធចាប់បានភ្លាមៗនិងវៃទ្រោមខ្លួនទើបប្រគល់អយសមត្កិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាើម្បីសាកសួបន្ត។
ក្រោយពលើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងទៅអធិការដោះស្រាយបន្ត៕
ដោយ៖ សុខាសែនជ័យ