ជនសង្ស័យម្នាក់វាយប្លន់យកម៉ូតូពីអ្នករត់ម៉ូតីឌុបម្នាក់បានសម្រេចត្រូវម្ចាស់ម៉ូតូស្រែកឆោឡោងផ្អើលដល់ប្រជាពលរដ្ឋចាប់បានវាយទ្រោមទើបប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់បានធ្វើសកម្មភាពវាប្លន់យកម៉ូតូពីបុរសជាអ្នករត់ម្នាក់បានសម្រេច​ កាលពីវេលាម៉ោង៣ទាប​ ភ្លឺ​ថ្ងៃទី២៥​ខែកុម្ភៈ ឆ្នាំ​២០១៦​ នៅចំណុចខាងជើងនិងរបវត្តអង្គតាមិញ​ ភូមិគោកចំបក់​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​ ជាប់ព្រុំប្រទល់និងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ​យកព្យាយាមជិះគេចខ្លួនតែត្រូវម្ចាស់ម៉ូតូស្រែកថាចោរទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាព័ទ្ធចាប់បានវាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

ជនរងគ្រោះឈ្មោះជិត​ ​វុទ្ធី​ ភេទប្រុសអាយុ៥០​ មុខរបររត់ម៉ូតូឌុបស្នាក់នៅម្តុំព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោរ​ ចំណែកជនសង្ស័យឈ្មោះឡេងហ៊ី​ ភេទប្រុសអាយុ៣០​ឆ្នាំ​ មុខរបមិនពិតប្រកដ​ ស្នាក់នៅម្តុំសង្កាត់ ចោមចៅ​ ខណ្ឌពោធិ៍​សែនជ័យ​។

តាមការៀបរាបពីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុបានរត់ម៉ូតូនៅម្តុំរង្វង់មូលចោមចៅបន្ទាប់មករួបគាត់ក៏បានហៅម៉ូយមួយ(ជាជនសង្ស័យ)ដោយឌុបមកម្តុំវត្តអង្គតាមិញទៅមកក្នុងតម្លៃ១ម៉ឺនរៀល។ ខណះឌុបមកដល់ជនសង្ស័យក៏បានរួបគាត់ឌុបទៅម្តុំលូប្រាំទៀត។

សាក្សីដដែលបានបន្តថា​ បន្ទាប់ពីឌុបទៅដល់លូប្រាំងហើយជនសង្ស័យបានអោយគាត់ឌុបមកម្តុំវត្តអង្គតាមិញវិញខណះដឹកមកដល់ជនសង្ស័យក៏បានអោយគាត់ឈប់ចាំយកប្អូនតិចសិនហើយរួបគាត់ព្រមចាំ។ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានធ្វើសកម្មភាពវាយទៅលើរួបគាត់បណ្តាលអោយបែកក្បាលហូឈាមស្រោចខ្លួនទើបយកម៉ូតូជិះរត់គេចខ្លួន​ ដោយឃើញដូចនេះរួបគាត់ក៏បានរត់តាមក្រោយបណ្តើរនិងស្រែកថាចោរៗបណ្តើរទើបប្រជាពលរដ្ឋដែលនៅក្បែងនាំគ្នាព័ទ្ធចាប់បានភ្លាមៗនិងវៃទ្រោមខ្លួនទើបប្រគល់អយសមត្កិច្ចប៉ុស្តិ៍រដ្ឋបាលទឹកថ្លាើម្បីសាកសួបន្ត។

ក្រោយពលើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីកសាងសំណុំរឿងទៅអធិការដោះស្រាយបន្ត៕

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print