លោក ហ៊ុន ម៉ាណែត ៖ មរតកសាសន៍ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន” និង “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ”

ចែករំលែក៖

ខេត្តសៀមរាប, នាថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាបបានប្រារព្ធរៀបចំពិធីបើកសិក្ខាសាលា ដកពិសោធន៍លើការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលទិសយោធភូមិភាគទី៤ ក្រោមអធិបតីភាពពីលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ នាឱកាសនោះ លោក បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការគ្រប់លំដាប់ថ្នាក់ និងនាយទាហានជំនាញពាក់ព័ន្ធទាំងអស់ ព្រមទាំងសប្បុរសជន បណ្ដាអង្គភាពសម្ព័ន្ធមេត្រីភាព និងជនរួមជាតិទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំបំពេញការងារសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរ។

លោក ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា ដោយឈរលើស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច សាមគ្គីសហការល្អ លើកកម្ពស់ “សិល្បៈនៃការចែករំលែក” ជាពិសេសនៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវប្រឈមនឹងការលំបាកនានា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងនូវមរតកសាសន៍ដ៏មានតម្លៃបំផុតគឺ “ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន” និង “ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ”។ មរតកសាសន៍ដ៏មានតម្លៃនេះ បានក្លាយទៅជាកម្លាំងសាមគ្គីជាតិ ជួយឧបត្ថម្ភទំនុកបម្រុងគ្នា ជាមហាគ្រួសារខ្មែរ និយាយជារួម និងនិយាយដោយឡែក ចំពោះការងារសម្ព័ន្ធមេត្រីភាពកន្លងមក ក៏បានប្រព្រឹត្តទៅយ៉ាងសកម្មផុលផុស អនុវត្តខ្ជាប់ខ្ជួនតាមគោលនយោបាយលើវិស័យការពារជាតិរបស់រាជរដ្ឋាភិបាល៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print