លោកស្រី ម៉ែន  ​សំអន៖ បានជំរុញឲ្យសមាជិកនារី ដែលជាថ្នាក់ដឹកនាំទាំងអស់ ត្រូវតែបន្ដបង្កើនសមត្ថភាព​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី​ម៉ែន ​សំអន  បានជំរុញឲ្យ ថ្នាក់ដឹកនាំបេក្ខភាពជានារី កំពុងបម្រើការងារនៅក្នុងសង្គម ត្រូវតែបន្ដបង្កើនសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ  ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ចដ៍សំខាន់មិនអាចខ្វះបានដោយហេតុថា រាជ​​រដ្ឋាភិ​បាល​បានផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលំាងចលករ ដ៍សំខាន់ ក្នុងការរួមចំណែក ជំរុញ ប្រទេស​កម្ពុជា ឆ្ពោះ​ទៅរកការអភិវឌ្ឍ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សា ហកម្ម កសិកម្ម និង​ទេសចរណ៍ ប្រកប​ដោយ​និរន្ដរភាព ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា។ លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះខណៈដែលលោកស្រី ចូលរួមជា​អធិបតី​ក្នុង​​ពិធីប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌរ័ និងអនុសញ្ញាស្ដីពី ការលប់បំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនិងនារីភេទ (ស៊ីដ-CEDAW) និងអនុសាសន៍១២ចំណុចរបស់សម្ដេចតេជោ ហ៊ុនសែន នៅទីស្ដីការក្រសួងអធិការកិច្ច កាលពីថ្ងៃទី២៥ កុម្ភៈ  ឆ្នាំ២០១៦ ។

លោកស្រី  ម៉ែន​  សំអន  ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន​បញ្ជាក់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក ​ស្ត្គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច ​របស់​ប្រទេសជាតិ​។  ជា​មួយ​នេះ​សម្តេចអគ្គមហាសេនាបតី ​តេ​ជោហ៊ុន សែន នាយករដ្ឋមន្ត្រីបាន​គាំទ្រ   ​និង​លើកកម្ពស់​តួនាទី​ស្ត្រីឲ្យ​កាន់តែ​មានតម្លៃ ​ដោយយល់ឃើញថា ស្រី្ដកំពុងត្រូវបានចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​សង្គមជាតិ និង​ចាត់ទុក​ស្ត្រី​ជា​ត្បូងពេជ្រ​ដ៏​មានតម្លៃ​មិន​អាច​​កាត់ថ្លៃ​បាន ។

លោកស្រីបន្ដថា៖ កន្លងមក​ក៍ដូចបច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុន សែន និង​សម្តេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ប្រធានកិតិ្ដយស សមាគនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ លោកតែងតែ​ផ្តល់​ជំនួយស្មារតី និង​សម្ភារៈ​ដល់ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​គណៈកម្មាធិការ​ជាតិ ​លើកកម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី​ខ្មែរ និង​គ្រួសារ​ខ្មែរ ព្រម​ទាំង​​លើកទឹកចិត្ដដល់​នារី នៅគ្រប់បណ្ដាក្រសួង មន្ទីរ អង្គភាព ពាក់ព័ន្ធ​នានា  ឲ្យ​មានតម្លៃ និង​មាន​លទ្ធ​ភាព​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះសម្តេច​កិតិ្ដព្រឹទ្ធបណ្ឌិត ​បាន​ដើរ​តួ​យ៉ាង​សំខាន់ និង​សកម្ម​បំផុត ក្នុង​ការងារ​អភិវឌ្ឍន៍​ស្ត្រី​រួមមាន​ការបង្កើត​តំបន់​អភិវឌ្ឍន៍​ស្ត្រី​ខ្មែរ​ជាច្រើន  ​ដើម្បី​​បណ្តុះបណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ ការថែរទាំ​សុខភាព ការផ្តល់​កិច្ចការ​គាំពារ និង​ការ​ជួយ​ដោះ​ស្រាយ​​ទុក​លំ​បាក​ផ្សេងៗ​ទៀត ដល់​ស្ត្រី​ទី​ទាល់​ក្រ​  និងស្ដ្រី​ងាយ​រង​គ្រោះ ហើយ​លើស​ពី​នេះ  ​ទៅ​ទៀត​​សម្តេច​អគ្គមហាសេនាបតីតេ​ជោ និង​សម្តេច​កិត្ដិព្រឹទ្ធ​បណ្ឌិត ក៍​បាន​លើកតម្កើង​ផ្តល់​កិត្តិ​យស ​ដល់​ស្ត្រី​កាន់តែ​ខ្ពស់នៅក្នុងកិច្ចការ​ងារនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, ពាណិជ្ជកម្ម, ឧស្សាហកម្ម, កសិសកម្ម និងទេសចរណ៍​ ថែមទៀតផង ។

លោកស្រីបន្ដថា៖  បច្ចុប្បន្ន មានស្ដ្រីបម្រើការងារលើគ្រប់វិស័យនៅទូទាំងប្រទេសមានរាប់មុឺននាក់ហើយបានដើរ​តួនាទីដ៍សំខាន់ក្នុង​ការ​ចូលរួមផ្សព្វផ្សាយអប់រំដល់នារីនៅមូលដ្ឋានឲ្យមានការយល់ដឹងពីច្បាប់ឲ្យយល់ដឹងអំពីការថែទំាសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទំាងមូល។

លោកស្រីបានទទួលស្គាល់​ថា៖​ នារីកម្ពុជា នៅទូទាំងប្រទេសទំាងអស់កំពុងបង្កើនសមាជិករបស់ខ្លួនក្នុង​​គោល​​បំ​ណ​ងដើម្បី​​​​ចូល​រួមចំណែកធ្វើឲ្យនារីនៅមូលដ្ឋាន​បានយល់ដឹង​អំពី​សិទ្ធិ និងតួនា​ទី​ភារៈកិច្ច របស់​ខ្លួននៅក្នុង​សង្គម​ និង​ដើម្បី​ឈាន​​ទៅលប់​បំបាត់ចោលនូវទស្សនៈ ការ​មើលស្រាល​ខ្វះ​ជំនឿ ជឿជាក់​លើខ្លួនឯង ហើយ​ខិត​ខំ​បង្កើន​​សមត្ថ​ភាព   និងយកអស់លទ្ធភាពចូលរួម​ចំណែកឲ្យបាន​ទូលំទូលាយក្នុងការ​សម្រេច​ឲ្យ​បាននូវផែន​ការ​ទំាង​​ឡាយស្របទៅតាម​គោល​ការណ៍​របស់រាជរដ្ឋាភិបាលកម្ពុជា ដោយគោរព និងអនុវត្ដទៅតាមអនុសញ្ញា(ស៊ីដ-CEDAW) ៕

image(1)

image

image(3)

image(2)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print