លោក នុត ពុធដារ៉ា នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ១៥គ្រួសារក្នុងសង្កាត់ទៀន

ចែករំលែក៖

​ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល​ខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៥គ្រួសារ នៅក្នុងសង្កាត់ទៀន ខណ្ឌដង្កោ។

​ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋក្រីក្រទាំង ១៥គ្រួសារ ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងពីរ តែងយកចិត្តទុកដាក់ គិតគូរដល់សុខទុក្ខ ការលំបាកនានារបស់បងប្អូននៅមូលដ្ឋាន ហើយតែងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យចិត្តគិតគូរ ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

លោកអភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះបញ្ហាអគ្គិភ័យ ដោយសាររដូវនេះជារដូវប្រាំង ហើយមានខ្យល់ធ្លាក់ទៀតផង ម្យ៉ាង​ទៀត​សូមឲ្យបងប្អូនទាំងអស់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ និងអនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត ការធ្វើលំហាត់ប្រាណ ដើម្បីរស់នៅបានយូរអង្វែង និងបន្តមើល​ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយ​កិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

​អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលត្រូវចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ក្នុងឱកាសនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ​ និងសម្ភារៈប្រើប្រាស់ចំនួន ១០មុខ ព្រមទាំង​ថវិកា ៥ម៉ឺនរៀល៕

IMG_0256

IMG_0254

IMG_0173

IMG_0255

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print