ខេត្តពោធិ៍សាត់ៈ សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ចរន្តអគ្គិសនីតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ រហូតដល់ឃុំព្រៃស្វាយស្រុកមោងឫស្សី ខេត្តបាត់ដំបង មេត្តជ្រាបថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦វេលាម៉ោងប្រមាណ៦និង ២០នាទីព្រឹកមានករណីរថយន្តដឹកហ្គាសមួយគ្រឿង បើកធ្លាក់ផ្លូវ បុកបង្គាលខ្សែភ្លើងបណ្តាល ឱ្យបាក់ខូចខាត បង្គោលអគ្គិសនី និងបរិក្ខាមួយចំនួន ។
ហេតុការណ៍នេះបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី នៅតាមបណ្តោយផ្លូវ នៃបណ្តាទីតាំងដូចរៀបរាប់ខាងលើ ។ ចំពោះមុខកិច្ចការបន្ទាន់នេះ ក្រុមប្រចាំការជួសជុលរបស់អង្គភាពអគ្គិសនីបាត់ដំបង ដែលប្រចាំការនៅខេត្តពោធិ៍សាត់បានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្ត ជាលក្ខណៈបណ្តោះអាសន្នរួចរាល់ ហើយបាននិងកំពុងសហការជាមួយ សេវាករនៅទីតាំងនោះ ដើម្បីធ្វើការជួសជុល ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការអាក់រអួលនៃការដាច់ចរន្តនេះ ៕
ដោយ៖ ស សម