អាជ្ញាធរខណ្ឌសែនសុខចុះណែនាំថៅកែរោងចក្របោកគក់ដែលបំពុលបរិស្ថានដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្សេងៗចេញពីរោងចក្របោកគក់ និងផលិតអំបោះ យីហោ យ៉ុង លីតា (កម្ពុជា)  ដែលមានទីតាំងផ្លូវបេតុង ភូមិទឹកថ្លា  ក្រុមទី៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខ និងអាជ្ញាធរ សង្កាត់ទឹកថ្លា បានដឹកនាំកម្លាំងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងណែនាំ ថៅកែរោងចក្រ ត្រូវធ្វើការកែសម្រួលប្រពន្ធបច្ចេកទេសឲ្យបានត្រឹមត្រូវ ចៀសវាងផលប៉ះពាល់បរិស្ថានដល់ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ  ។

លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា មូលហេតុដែលលោកដឹកនាំកម្លាំង មានទាំងមន្ត្រីសាលាខណ្ឌ ក៏ដូចជា មន្ត្រីបរិស្ថានសាលាខណ្ឌ និងអាជ្ញាធរសង្កាត់ទឹកថ្លា ចុះពិនិត្យ និងណែនាំ ថៅកែរោងចក្របោកគក់ និងផលិតអំបោះ យីហោ យ៉ុង លីតា (កម្ពុជា)  ដែលមានទីតាំងផ្លូវបេតុង ភូមិទឹកថ្លា  ក្រុមទី៦ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយសារមានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋ រាយការណ៍ថា រោងចក្រមួយនេះកំពុងបំពុលបរិស្ថានដល់ពួកគាត់ ដូចជា ការបង្ហូរទឹកកាកសំណល់មកលើផ្លូវសាធារណៈ និងដុតកម្ទេចក្រណាត់បង្ហុយផ្សែងខ្មួលខ្មាញ់ប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជិតខាងប្រមាណ ៦២គ្រួសារ ទើបលោកសុំគោលការណ៍ពីលោក លី សាវេត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំមន្ត្រីសាលាខណ្ឌ និងប្រធានការិយាល័យបរិស្ថានខណ្ឌចុះត្រួតពិនិត្យ និងបានណែនាំទៅ ដល់ថៅកែរោងចក្រចំនួន ២ចំណុចគឺ៖

ទី១-ត្រូវបញ្ឈប់ការដុតកំទិចក្រណាត់ ដោយប្តូរមកដុតអុសជំនួសវិញ។

ទី២-ត្រូវបញ្ឈប់ការបង្ហូរទឹកកាកសំណល់មកលើផ្លូវសាធារណៈ  ដោយសាងសង់អាងប្រព្រឹត្តកម្ម (អាងស្តុកកាកសំណល់រាវ) ថ្មី ឲ្យបានរួចរាល់ក្នុងរយៈពេល ១៥ថ្ងៃ ។ ផ្ទុយទៅវិញប្រសិនបើម្ចាស់រោងចក្រមិនអនុវត្តន៍តាមការណែនាំនោះទេ អាជ្ញាធរខណ្ឌ នឹងចាត់វិធានការតាមច្បាប់៕

20160225_090809

20160225_085017

20160225_085244

20160225_090534

...

ដោយ៖តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print