ចៅក្រម​ស៊ើបសួរ​ លោក​ ឆែ​ វី​រៈ​ ដោះ​លែង​ភរិយា​ឧកញ៉ា​ឌុ​ច​ សា​រ៉ែ​ន​ ទាំង​តក់ក្រហល់​បំផុត​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនជាប់ចោទ​ លោកស្រី​ ប៉ែន​ រ័​ត្ន​ថេ​ត​ ដែល​ត្រូវជា​ភរិយា​ឧកញ៉ា​ឌុ​ច​ សា​រ៉ែ​ន​ ត្រូវ​បាន​ជាប់​ពន្ធនាគារ​កន្លង​ទៅ​ថ្មីៗ​នេះ​ មិនដឹង​ជា​កើត​ចេញ​នូវ​អំពើ​ពុក​រលួយ​ សូកប៉ាន់​ក្នុង​កម្រិត​ណា​នោះ​ទេ​ ទើប​នៅ​ព្រលប់​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ជនជាប់ចោទ​រូប​នេះ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ឆែ​ វី​រៈ​ ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ទាំង​តក់ក្រហល់​បំផុត​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ប្រភព​មន្ត្រី​ក្រៅរបង​តុលាការ​ កាលពី​ម្សិលមិញ​ ។​

​ជនជាប់ចោទ​ប៉ែន​ រ័​ត្ន​ថេ​ត​ ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​រកស៊ី​ជំនួញ​ដី​ ហើយ​ស៊ីដាច់​ដី​របស់​ជន​រង​គ្រោះ​ បន្ទាប់​ពី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​មាន​អន្តរាគមន៍​ដ៏​ប្រ​សេក​ប្រសាច​ ដើម្បី​ឲ្យ​លោកស្រី​ប៉ែន​ រ័​ត្ន​ថេ​ត​ រួច​ផុត​ពី​ការ​សាកសួរ​របស់​នគរបាល​យុត្តិធម៌​ ប៉ុន្តែ​ដោយ​ទំហំ​នៃ​បទល្មើស​មាន​ធាតុ​ផ្សំ​ និង​ជន​រង​គ្រោះ​មាន​ឯកសារ​គ្រប់គ្រាន់​ ការ​អន្តរាគមន៍​ត្រូវ​បរាជ័យ​ តាំងពី​ដំណាក់កាល​ឃាត់ខ្លួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌​ និង​ការ​ចោទប្រកាន់​ របស់​តំណាង​អយ្យការ​ ។​

​ពាក់ព័ន្ធ​ក្នុង​រឿង​លោកស្រី​ ប៉ែន​ រ័​ត្ន​ថេ​ត​ ស៊ីដាច់​ដី​ជន​រង​គ្រោះ​ គឺ​មាន​មន្ត្រី​តុលាការ​តែ​ម្តង​ ជា​អ្នក​ចេញ​មុខ​រត់​ការណ៍​ខ្វែងដៃខ្វែងជើង​ ដូច្នេះ​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ចៅក្រម​ស៊ើបសួរ​ លោក​ ឆែ​ វី​រៈ​ គេ​នៅ​តែ​ដាក់​មន្ទិល​សង្ស័យ​ថា​ ពិតជា​មាន​វត្តមាន​មន្ត្រី​តុលាការ​ដដែល​នោះ​ ចេញ​មុខ​រត់​ការណ៍​ ទាំង​បំពាន​ទៅ​នឹង​ផ្លូវច្បាប់​ ក៏​ដូច​ជា​លក្ខន្តិកៈ​ មន្ត្រីរាជការ​សាធារណៈ​ ។​

​អ្វី​ដែល​ចំឡែក​ និង​រង​នូវ​ការ​រិះគន់​ពី​មន្ត្រី​តុលាការ​ផង​ដែរ​នោះ​ ត្រង់​ថា​ ជនជាប់ចោទ​ត្រូវ​បាន​ដោះ​លែង​កាលពី​ព្រលប់​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ គឺជា​ពេលវេលា​មួយ​ដ៏​តក់ក្រហល់​បំផុត​ ដូច្នេះ​អំពើ​ពុក​រលួយ​នៃ​ការ​សូកប៉ាន់​ អាច​នឹង​កើត​មាន​ ប្រសិនបើ​ថ្នាក់លើ​យកចិត្តទុកដាក់​ ស៊ើបអង្កេត​ក្នុង​រឿង​ក្តី​មួយ​នេះ​ មិនតែប៉ុណ្ណោះ​ ឧកញ៉ា​ ឌុ​ច​ សា​រ៉ែ​ន​ ដែល​ត្រូវជា​ស្វាមី​ជនជាប់ចោទ​ លោកស្រី​ ប៉ែន​ រ័​ត្ន​ថេ​ត​ ដែល​បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ជា​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ក្នុង​រឿង​រត់​ការណ៍​ឯកសារ​ផ្សេងៗ​ ។​

​យន្តការ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​អនុវត្ត​ ប៉ុន្តែ​មួយ​រយៈ​កន្លង​មកនេះ​ បុគ្គល​នៃ​មន្ត្រី​តុលាការ​មួយ​ចំនួន​នៅ​តែ​ឆ្លៀតឱកាស​បន្ត​នូវ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​លើ​បញ្ហា​សូកប៉ាន់​ ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ ស្រប​ពេល​ដែល​បុគ្គល​មន្ត្រី​តុលាការ​ខ្លះ​ ជ្រក​ក្រោម​អំណាច​ឆន្ទានុសិទ្ធិ​ឯករាជ្យ​របស់​ខ្លួន​ ។​

​ការ​ដោះ​លែង​ជនជាប់ចោទ​ លោកស្រី​ ប៉ែន​ រ័​ត្ន​ថេ​ត​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​លោក​ឆែ​ វី​រៈ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​អាច​ជា​ទ​ង្វើ​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខកចិត្ត​ និង​ឈឺចាប់​ ឬ​មិន​បាន​ទទួល​នូវ​ភាព​យុត្តិធម៌​ចំពោះ​មុខ​ច្បាប់​ ហើយ​ទ​ង្វើ​របស់​លោកស្រី​ ប៉ែន​ រ័​ត្ន​ថេ​ត​ គេ​គ្មាន​រំពឹង​ថា​ នឹង​កែ​ឥរិយាបថ​នូវ​គំនិត​ទុច្ចរិត​ កេង​ប្រ​វញ្ច​ ស៊ីដាច់​ដី​អ្នក​ដទៃ​នោះ​ ។​

​ពាក់ព័ន្ធ​ករណី​ដោះ​លែង​ជន​ត្រូវ​ចោទ​ខាងលើ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ឆែ​ វី​រៈ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ នា​រសៀល​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ហើយ​ក៏​ពុំ​ដឹង​នៅឡើយ​ទេ​ ថា​ ការ​ដោះ​លែង​ដោយសារ​ភាព​ផ្សំ​នៃ​សំណូក​ ឬ​ក៏​គ្មាន​ពិរុទ្ធភាព​ទៅ​លើ​ជនជាប់ចោទ​ ទើប​ចៅក្រម​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ក្នុង​ការ​ដោះ​លែង​ជនជាប់ចោទ​ ដោយ​ពុំ​ព្រួយបារម្ភ​ប៉ះពាល់​ទៅ​លើ​ដំណើរការ​នីតិវិធី​ក្នុង​ការ​ស៊ើបអង្កេត​នោះ​ ៕​

20160224223904

20160224223903

...

ដោយ៖ សុខ​ ខេ​ម​រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print