យន្តហោះចម្បាំងចិនបានធ្វើសមយុទ្ធដោយមានយុទ្ធសាស្ត្រ វាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះ អាមេរិក ដោយកាំជ្រួចមីស៊ីល ក្នុងតំបន់ដែលចិនគ្រប់គ្រង ក្នុងនោះមានទាំង កោះតៃវ៉ាន់ផងដែរ។
កម្លាំងទាហានអាកាសចិនបាន បញ្ជូនយន្តហោះចម្បាំង១១គ្រឿងហោះហើរនៅតំបន់សមុទ្រ កោះតៃវ៉ាន់ នៅថ្ងៃទី២៥ ខែមករា ហើយមួយថ្ងៃក្រោយមកក៏បានបញ្ជូនយន្តហោះចម្បាំង ១៥គ្រឿងបន្ថែមទៀតទៅកាន់ដែនអាកាសកោះតៃវ៉ាន់នៅថ្ងៃបន្ទាប់ទៀត។
តាមសារព័ត៌មាន Financial Times បានផ្សាយថា ក្រុមនាវាចម្បាំង និងទម្លាក់គ្រាប់របស់ចិន បានចូលរួមធ្វើសមយុទ្ធ ដោយមានយុទ្ធសាស្ត្រវាយប្រហារ នាវាផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក ដែលកំពុងតែមានវត្តមាននៅតំបន់សមុទ្រចិនភាគខាងត្បូង។
កាលពីថ្ងៃទី២៣ខែមករាកន្លងមក យន្តហោះចម្បាំងUSS Theodore Roosevelt និងនាវាចម្បាំង USS Bunker, Hill USS Russell, USS John Finn។ នេះជាសកម្មភាព បញ្ជូនក្រុមនាវាចម្បាំងមកកាន់សមុទ្រចិនភាគខាងត្បូង ដំបូងគេបង្អស់ ក្រោយការដឹកនាំរបស់ប្រធានាធិបតីបៃឌិន ។
ការធ្វើសមយុទ្ធរបស់កម្លាំងទាហានចិន កើតឡើង ក្នុងពេលដែល អាមេរិក និងចិន កាន់តែតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់។ ការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងចិន គឺជាបញ្ហារបស់ប្រធានាធិបតីថ្មី។
ចិនបានចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃចិនដីគោកមិនអាចកាត់ផ្តាច់បានឡើយ ។ មិនតែប៉ុណ្ណោះ ចិនបានព្រមានអាមេរិក ឲ្យដកខ្លួនចេញពីកិច្ចការផ្ទៃក្នុងរបស់ចិន ពិសេសគឺបញ្ហាកោះតៃវ៉ាន់៕
រូបភាព៖ Reuters