គណបក្សប្រជាធិបតេយ្យ​ចង់សាងសង់របងជារៀងរហូត​នៅជុំវិញវិមានកាពីតូល​

ចែករំលែក៖

គណបក្សប្រជាធិបតេយ្យបានស្នើចំណាយប្រាក់សាងសង់របងនៅជុំវិញវិមានកាពីតូល​យ៉ាងរឹងមាំបំផុតសម្រាប់ទប់ស្កាត់​បាតុករអុកឡុកនៅពេលអនាគត ។ មន្ត្រីប៉ូលិស​គ្រប់គ្រង​សន្តិសុខវិមានកាពីតូល​ លោក​ស្រីYogananda Pittman បានឲ្យដឹងពី​គម្រោង​​សាងសង់របងការពារ​វិមានរដ្ឋសភា។
លោក ស្រី Yogananda Pittman បន្តទៀតថា​ «ព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមក​​ យើងចាំបាច់ត្រូវតែធ្វើការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ក្នុងនោះមានការសាងសង់ របងជុំវិញដើម្បីទប់ស្កាត់ការវាយប្រហារកើតឡើង​ជាថ្មី។
លោកស្រី Yogananda Pittman ​បានបញ្ជាក់ទៀតថា​ កម្លាំងប៉ូលិស​បានបង្កើនសកម្មភាពការពារសន្តិសុខជូនតំណាងរាស្ត្រ នៅក្នុងសភា ។ ប៉ុន្តែវិធានការការពារ​​​បែបនេះមិនធានាទាំងស្រុងនោះឡើយ។ កម្លាំងទាហាន៧០០០នាក់បន្តរក្សានៅទីក្រុងវ៉ាស៊ីនតោន​ដើម្បីការពារសន្តិសុខរហូតដល់ចុងខែមីនា​ ដោយសារតែបារម្ភពីសន្តិសុខ ។
លោកស្រី​Yogananda Pittman បានបញ្ជាក់ទៀតថា​​​ សំណើសាងសង់​របងការពារ​គឺសមស្របទៅនឹងអ្វីដែល​ក្រុមសន្តិសុខបានពិភាក្សា​ស្តីពីវិធានការទប់ស្កាត់ក្រុមភេរវកម្មវាយប្រហារ​វិមានកាពីតូល​។
សកម្មភាពខាងលើ កើតឡើងក្រោយពេល​ក្រុមបាតុករសម្រុកចូល​ទៅកាន់វិមានរដ្ឋសភានៅថ្ងៃទី ៦ខែមករា​ ចំពេលរដ្ឋសភាកំពុងប្រជុំអនុម័តលទ្ធផលបោះឆ្នោត​ជាផ្លូវការ ។ ​អំពើហិង្សានោះបានសម្លាប់មនុស្ស៥នាក់ ៕ ដោយ សាធី

...

រូបភាព៖trithuccuocsong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print