ចិនធ្វើសមយុទ្ធមានយុទ្ធសាស្ត្រវាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះអាមេរិក ដោយកាំជ្រួចមីស៊ីល

ចែករំលែក៖

យន្តហោះចម្បាំង​ចិន​បានធ្វើសមយុទ្ធ​ដោយមានយុទ្ធសាស្ត្រ វាយប្រហារកម្ទេចនាវាផ្ទុកយន្តហោះ អាមេរិក ដោយកាំជ្រួចមីស៊ីល ​ក្នុងតំបន់ដែលចិនគ្រប់គ្រង ក្នុងនោះមានទាំង កោះតៃវ៉ាន់ផងដែរ​។
កម្លាំងទាហានអាកាសចិនបាន បញ្ជូនយន្តហោះចម្បាំង​១១គ្រឿង​​​ហោះហើរនៅតំបន់សមុទ្រ កោះតៃវ៉ាន់ នៅថ្ងៃទី​២៥ ខែមករា ​ហើយមួយថ្ងៃក្រោយមកក៏បានបញ្ជូនយន្តហោះចម្បាំង ១៥គ្រឿងបន្ថែមទៀត​ទៅកាន់ដែនអាកាស​​កោះតៃវ៉ាន់នៅថ្ងៃបន្ទាប់ទៀត។
តាមសារព័ត៌មាន Financial Times បានផ្សាយថា ក្រុមនាវាចម្បាំង និងទម្លាក់គ្រាប់របស់ចិន បានចូលរួមធ្វើសមយុទ្ធ ​ ដោយមានយុទ្ធសាស្ត្រវាយប្រហារ នាវា​ផ្ទុកយន្តហោះ USS Theodore Roosevelt របស់អាមេរិក ដែលកំពុងតែមានវត្តមាននៅតំបន់សមុទ្រចិនភាគខាងត្បូង​។
កាលពីថ្ងៃទី​២៣ខែមករាកន្លងមក​​ យន្តហោះចម្បាំង​USS Theodore Roosevelt ​​និងនាវាចម្បាំង USS Bunker, Hill USS Russell, USS John Finn។ នេះជាសកម្មភាព បញ្ជូនក្រុមនាវាចម្បាំងមកកាន់សមុទ្រចិនភាគខាងត្បូង ដំបូងគេបង្អស់ ក្រោយការដឹកនាំរបស់ប្រធានាធិបតីបៃឌិន ។
ការធ្វើសមយុទ្ធរបស់កម្លាំងទាហានចិន កើតឡើង ក្នុងពេលដែល​ អាមេរិក និងចិន កាន់តែតានតឹង​ជុំវិញបញ្ហាកោះតៃវ៉ាន់។ ការប្រឈមមុខ​​ដាក់គ្នារវាងអាមេរិកនិងចិន​ គឺជាបញ្ហារបស់ប្រធានាធិបតីថ្មី​​។
ចិនបានចាត់ទុកកោះតៃវ៉ាន់​គឺជាផ្នែកមួយនៃចិនដីគោកមិនអាចកាត់ផ្តាច់បានឡើយ​ ។ មិនតែប៉ុណ្ណោះ ចិនបានព្រមាន​អាមេរិក ឲ្យដកខ្លួនចេញពីកិច្ចការផ្ទៃក្នុងរបស់ចិន ពិសេសគឺបញ្ហាកោះតៃវ៉ាន់​៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print