ភ្នំពេញ៖ ចាប់ពីឆ្នាំ២០១៧តទៅ សហព័ន្ធកីឡាបាល់បោះកម្ពុជាគ្រោង បង្កើតឱ្យមានក្រុមបាល់បោះយុវនារី ថ្នាលដែលជាគោលដៅសម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះនេះបើតាម ការលើកឡើងរបស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាកនៃអគ្គនាយកដ្ឋានអប់រំកាយនិងកីឡានិងជាអនុប្រធានសហព័ន្ធកីឡា បាល់បោះកម្ពុជាដែលមានប្រសាសន៍ ក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាលអាជ្ញា កណ្ដាលបាល់បោះថ្នាក់ជាតិកាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមជ្ឈ មណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
លោកអគ្គនាយកមានប្រសាសន៍ថា ឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រមូលផ្ដុំអត្ដពលិកឈុត តូចចាប់ពីអាយុ១៣ឆ្នាំដល់ក្រោម១៧ ឆ្នាំ ប៉ុន្ដែសម្រាប់កីឡាបាល់បោះយើង មានតែយុវជនចំនួន១ក្រុមប៉ុណ្ណោះ។ ដូច្នេះនៅក្នុងឆ្នាំ២០១៧ខាងមុខសហព័ន្ធនឹងធ្វើការជ្រើសរើសកីឡាការិនីបាល់ បោះឱ្យបាន១ក្រុមបន្ថែមទៀតដើម្បីដាក់បញ្ចូលក្នុងរដូវប្រមូលផ្ដុំត្រៀមសម្រាប់ឆ្នាំ២០២៣ ។
លោកអនុប្រធានសហព័ន្ធកីឡាបាល់បោះបានបន្ដទៀតថា ដើម្បីឱ្យកីឡាបាល់ បោះអាចដើរទៅមុខបានដោយមាន ប្រសិទ្ធភាពខ្ពស់នោះគ្រូបង្វឹកមកពីតាមបណ្ដាខេត្ដ-ក្រុងទាំងអស់ត្រូវយកចំណេះ ដឹងដែលទទួលបានពីវគ្គសិក្សាគ្រប់កម្រិតយកទៅអនុវត្ដទើបមានប្រសិទ្ធភាព ។ ដើម្បីឱ្យការហ្វឹកហាត់ទទួលបានជោគ ជ័យទាំងកីឡាបាល់បោះក៏ដូចជាកីឡា ដទៃទៀតចាំបាច់ត្រូវតែអនុវត្ដផែនការ៣យ៉ាង ទី១-ហេដ្ឋានរចនាសម្ព័ន្ធកីឡា, ទី២-ធនធានមនុស្ស តើគ្រូបង្វឹកមាន ជំនាញច្បាស់លាស់ដែរឬទេ? តើអាជ្ញា កណ្ដាល ចៅក្រម មានសមត្ថភាពគ្រប់ គាន្រ់ហើយឬនៅ? តើការជ្រើសរើស កីឡាករកីឡាការិនីប្រកបដោយទេព កោសល្យ និងសមត្ថភាពដែរឬទេ?, ទី៣-ការហ្វឹកហាត់ចាំបាច់ត្រូវមានការប្រកួត ប៉ុន្ដែតើការប្រកួតនោះស្របតាមការ ប្រកួតជាមួយប្រទេសក្នុងតំបន់ដែរឬទេ?
លោកបញ្ជាក់ថា បច្ចុប្បន្នក្រសួង អប់រំ យុវជន និងកីឡាបានចំណាយ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ណាស់សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធកីឡាបើកវគ្គបណ្ដុះបណ្ដាលធនធានមនុស្ស ។ ដូច្នេះ ក្នុងឆ្នាំ២០១៦នេះសហព័ន្ធកីឡាជាតិ ដែលមានក្នុងបញ្ជីឈ្មោះចូលរួមប្រកួតកីឡាជាតិ National Game ពីថ្ងៃទី២៥ ខែតុលាដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងនិងអនុញ្ញាតឱ្យពួកគាត់បើកវគ្គបណ្ដុះបណ្ដាលឱ្យបានគ្រប់ៗគ្នាទាំង១៣សហព័ន្ធតែម្ដង ។
គួររំលឹកថា នៅក្នុងវគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាលថ្នាក់ជាតិនេះគឺបានការ ឧបត្ថម្ភពីសហព័ន្ធ FIBA Asia ដែល មានសិក្ខាកាមសរុប៥០នាក់ក្នុងនោះ មាននារី១៨នាក់ មានរយៈពេល៣ថ្ងៃ បង្ហាត់ដោយអ្នកជំនាញមកពីសហព៍ន្ធ កីឡាបាល់បោះអន្ដរជាតិអាស៊ីលោក Naresh Chander ជាគ្រូឧទ្ទេស ៕
ដោយ៖ សារីម