​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​នឹង​បង្កើត​ក្រុម​​យុវនារី​ថ្នាល​នៅ​ឆ្នាំ​២០១៧​ដើម្បី​ឆ្ពោះទៅ​ឆ្នាំ​២០២៣

ចែករំលែក៖

​ភ្នំពេញ​៖​ ចាប់ពី​ឆ្នាំ​២០១៧​តទៅ​ សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​គ្រោង​ បង្កើត​ឱ្យ​មាន​ក្រុម​បាល់បោះ​យុវនារី​ ថ្នាល​ដែល​ជា​គោលដៅ​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​ ២០២៣​ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នេះ​បើ​តាម​ ការ​លើក​ឡើង​របស់​លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ អគ្គ​នាក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ បាល់បោះ​កម្ពុជា​ដែល​មាន​ប្រសាសន៍​ ក្នុង​ពី​ធី​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញា​ កណ្ដាល​បាល់បោះ​ថ្នាក់​ជាតិ​កាលពី​ព្រឹក​ ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នៅ​ម​ជ្ឈ​ មណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ។​

​លោក​អគ្គនាយក​មាន​ប្រសាសន៍​ថា​ ឆ្នាំ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​សម្រេច​ប្រមូលផ្ដុំ​អត្ដ​ព​លិ​ក​ឈុត​ តូច​ចាប់ពី​អាយុ​១៣​ឆ្នាំ​ដល់​ក្រោម​១៧​ ឆ្នាំ​ ប៉ុន្ដែ​សម្រាប់​កីឡាបាល់បោះ​យើង​ មាន​តែ​យុវជន​ចំនួន​១​ក្រុម​ប៉ុណ្ណោះ​។​ ដូច្នេះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុខ​សហព័ន្ធ​នឹង​ធ្វើការ​ជ្រើសរើស​កីឡាការិនី​បាល់​ បោះ​ឱ្យ​បាន​១​ក្រុម​បន្ថែម​ទៀត​ដើម្បី​ដាក់​បញ្ចូល​ក្នុង​រដូវ​ប្រមូលផ្ដុំ​ត្រៀម​សម្រាប់​ឆ្នាំ​២០២៣​ ។​

​លោក​អនុប្រធាន​សហព័ន្ធ​កីឡាបាល់បោះ​បាន​បន្ដ​ទៀត​ថា​ ដើម្បី​ឱ្យ​កីឡា​បាល់​ បោះ​អាច​ដើរទៅ​មុខ​បាន​ដោយ​មាន​ ប្រសិទ្ធភាព​ខ្ពស់​នោះ​គ្រូបង្វឹក​មក​ពី​តាម​បណ្ដា​ខេត្ដ​-​ក្រុង​ទាំងអស់​ត្រូវ​យកចំណេះ​ ដឹង​ដែល​ទទួល​បាន​ពី​វគ្គ​សិក្សា​គ្រប់​កម្រិត​យក​ទៅ​អនុវត្ដ​ទើប​មាន​ប្រសិទ្ធភាព​ ។​ ដើម្បី​ឱ្យ​ការ​ហ្វឹកហាត់​ទទួល​បាន​ជោគ​ ជ័យ​ទាំង​កីឡាបាល់បោះ​ក៏​ដូច​ជា​កីឡា​ ដទៃ​ទៀត​ចាំបាច់​ត្រូវ​តែ​អនុវត្ដ​ផែនការ​៣​យ៉ាង​ ទី​១-​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​កីឡា​,​ ទី​២-​ធនធានមនុស្ស​ តើ​គ្រូបង្វឹក​មាន​ ជំនាញ​ច្បាស់លាស់​ដែរ​ឬទេ​?​ តើ​អាជ្ញា​ កណ្ដាល​ ចៅក្រម​ មាន​សមត្ថភាព​គ្រប់​ គា​ន្រ់​ហើយ​ឬ​នៅ​?​ តើ​ការ​ជ្រើសរើស​ កីឡាករ​កីឡាការិនី​ប្រកបដោយ​ទេព​ កោសល្យ​ និង​សមត្ថភាព​ដែរ​ឬទេ​?,​ ទី​៣-​ការ​ហ្វឹកហាត់​ចាំបាច់​ត្រូវ​មានការ​ប្រកួត​ ប៉ុន្ដែ​តើ​ការ​ប្រកួត​នោះ​ស្រប​តាម​ការ​ ប្រកួត​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដែរ​ឬទេ​?

​លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​បាន​ចំណាយ​ ថវិកា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ណាស់​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​បើក​វគ្គ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ។​ ដូច្នេះ​ ក្នុង​ឆ្នាំ​២០១៦​នេះ​សហព័ន្ធ​កីឡា​ជាតិ​ ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​ចូលរួម​ប្រកួត​កីឡា​ជាតិ​ National​ Game​ ពី​ថ្ងៃ​ទី​២៥​ ខែតុលា​ដល់​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ក្រសួង​និង​អនុញ្ញាត​ឱ្យ​ពួក​គាត់​បើក​វគ្គ​បណ្ដុះបណ្ដាល​ឱ្យ​បាន​គ្រប់ៗ​គ្នា​ទាំង​១៣​សហព័ន្ធ​តែ​ម្ដង​ ។​

​គួរ​រំលឹក​ថា​ នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​នេះ​គឺ​បានការ​ ឧបត្ថម្ភ​ពី​សហព័ន្ធ​ FIBA​ Asia​ ដែល​ មាន​សិក្ខាកាម​សរុប​៥០​នាក់​ក្នុង​នោះ​ មាន​នារី​១៨​នាក់​ មាន​រយៈពេល​៣​ថ្ងៃ​ បង្ហាត់​ដោយ​អ្នកជំនាញ​មក​ពី​សហ​ព៍​ន្ធ​ កីឡាបាល់បោះ​អន្ដរជាតិ​អាស៊ី​លោក​ Naresh​ Chander​ ជា​គ្រូឧទ្ទេស​ ៕

Exif_JPEG_420

...

ដោយ៖ ​សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print