​កីឡា​លោត​ផ្លោះ​របង​ជា​វិញ្ញាសា​ថ្មី​សម្រាប់​ត្រៀម​ចេញ​ទៅ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រេ​ស៊ី​ល

ចែករំលែក៖

​ភ្នំពេញ​៖​ លោត​ផ្លោះ​របង​គឺជា​ វិញ្ញាសា​កីឡាអត្ដពលកម្ម​មួយ​ក្នុង​ ចំណោម​៣៦​វិញ្ញាសា​ដែល​ជាង​២​ខែ​ កន្លង​មក​ហើយ​សហព័ន្ធ​កីឡា​អត្ដ​ពល​ កម្ម​កម្ពុជា​បាន​និង​កំពុង​ជំរុញ​ការ​បង្វឹក​ ហាត់​ដល់​កីឡាករ​កីឡាការិនី​របស់​ខ្លួន​ លើ​ប្រភេទ​វិញ្ញាសា​ថ្មី​នេះ​ដើម្បី​ត្រៀម​ លក្ខណសម្បត្ដិ​ចូលរួម​ធ្វើតេស្ដ​ជម្រុះ​ជាមួយ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ក្នុង​ទ្វីបអាស៊ី​ឆ្ពោះទៅ​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​ ។​

​កីឡាករ​ យី​ បារាំង​ និង​កីឡាការិនី​ ឌួ​ង​ ស្រី​ភាព​ បាន​ព្យាយាម​ហ្វឹកហាត់​កីឡា​ ដ៏​លំបាក​និង​មិន​ធ្លាប់​មាន​ក្នុង​ប្រទេស​ កម្ពុជា​នេះ​បើ​ទោះបី​ពួក​គេ​ជួប​ការ​លំបាក​ ខ្លាំង​ប៉ុនណា​ក៏​ដោយ​ក៏​ពួក​គេ​នៅ​តែ​តស៊ូ​ហ្វឹកហាត់​ទាំង​ព្រឹក​ទាំង​ល្ងាច​ក្រោម​ការ​ទទួលខុសត្រូវ​និង​បង្ហាត់​ពី​លោក​ឡាក់​ ឡុ​ច​ គ្រូ​ជម្រើសជាតិ​ផ្នែក​អត្ដពលកម្ម​ ។​

​ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ កីឡាករ​ យី​ បារាំង​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ វិញ្ញាសា​លោក​ផ្លោះ​របង​ដែល​ខ្ញុំ​ហ្វឹកហាត់​ជាង​២​ខែ​នេះ​ពិតជា​លំបាក​ខ្លាំង​ណាស់​ ពីព្រោះ​ខ្ញុំ​ធ្លាប់​លេង​តែ​វិញ្ញាសា​១០០​ ម៉ែត្រ​ និង​២០០​ម៉ែត្រ​ រត់​ល្បឿន​លើ​ផ្ទៃ​ រាប​នៅ​ពេល​ប្ដូរ​ទៅ​ហ្វឹកហាត់​វិញ្ញាសា​ នេះ​ត្រូវធ្វើ​លំ​ហាត់​ពី​ដំបូង​ឡើង​វិញ​ទាំងអស់​ ។​

​និស្សិត​ផ្នែក​ភាសា​អង់គ្លេស​រូប​នេះ​ បាន​អះអាង​ថា​ ខ្ញុំ​នឹង​មិន​រា​ថយ​ឡើយ​ ចំពោះ​បញ្ហា​លំបាក​ខ្លះៗ​ក្នុង​ការ​ហ្វឹក​ ហាត់​វិញ្ញាសា​លោត​ផ្លោះ​របង​ដែល​ជា​ វិញ្ញាសា​ថ្មី​សម្រាប់​កម្ពុជា​ក៏​ដូច​រូប​ខ្ញុំ​ ដែរ​ ។​ ការ​តាំងចិត្ដ​ខាងលើ​ដោយសារ​ខ្ញុំ​ ស្រលាញ់​កីឡា​គ្រប់​ប្រភេទ​តាំងពី​តូច​ ហើយ​ក៏​ធ្លាប់​បាន​ចូលរួម​ប្រឡង​គ្រូ​កីឡា​ម្ដង​ដែរ​ប៉ុន្ដែ​គ្មាន​ឱកាស​ជាប់​នឹង​គេ​គឺ​ បាន​ត្រឹមតែ​ដេក​សម្រក់​ទឹកភ្នែក​សោកស្ដាយ​ប៉ុណ្ណោះ​ ។​

​លោក​ ឡាក់​ ឡុ​ច​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ វិញ្ញាសា​នេះ​ថ្មី​សម្រាប់​កម្ពុជា​យើង​ ប៉ុន្ដែ​ ឧបករណ៍​យើង​មាន​យូរហើយ​គ្រាន់តែ​ យើង​គ្មាន​ធនធាន​ហ្វឹកហាត់​ប៉ុណ្ណោះ​ ។​ ប៉ុន្មាន​ខែ​នេះ​ខ្ញុំ​បាន​ធ្វើតេស្ដ​រកបាន​កីឡាករ​កីឡាការិនី​៣​ទៅ​៤​នាក់​ដែរ​ប៉ុន្ដែ​មាន​ តែ​កីឡាករ​ម្នាក់​និង​កីឡាការិនី​ម្នាក់​ ប៉ុណ្ណោះ​ដែល​មក​ហាត់​ជាប់លាប់​តាម​ កម្មវិធី​របស់ខ្ញុំ​ ។​

​គ្រូ​ជម្រើសជាតិ​អត្ដពលកម្ម​រូប​នេះ​ បាន​បន្ដ​ទៀត​ថា​ កីឡាករ​ យី​ បារាំង​ ហ្វឹកហាត់​លើ​វិញ្ញាសា​លោត​ផ្លោះ​របង​ចម្ងាយ​១១០​ម៉ែត្រ​ និង​កីឡាការិនី​ ឌួ​ង​ ស្រី​ភាព​ លោត​ផ្លោះ​របង​ចម្ងាយ​១០០​ ម៉ែត្រ​ និង​កីឡាករ​ សុខ​ ម៉ុង​តារា​ លោត​ ផ្លោះ​របង​ចម្ងាយ​១១០​ម៉ែត្រ​ ។​

​លោក​បាន​បញ្ជាក់​ពី​លក្ខណៈ​បច្ចេក​ ទេស​ខ្លះៗ​របស់​ការ​លោត​ផ្លោះ​(A)​ឬ​ក៏​ លោត​ផ្លោះ​របង​ថា​ សម្រាប់​វិញ្ញាសា​ លោត​ភ្លោះ​របង​គឺជា​វិញ្ញាសា​មួយ​ក្នុង​ ចំណោម​វិញ្ញាសា​កីឡាអត្ដពលកម្ម​ជាង​៣០​វិញ្ញាសា​ដោយ​គេ​បាន​កំណត់​ថា​ កីឡាករ​ត្រូវ​លោត​ភ្លោះ​របង​ចម្ងាយ​ ១១០​ម៉ែត្រ​ ។​ ក្នុង​នោះ​រយៈ​ចម្ងាយ​១១០​ ម៉ែត្រ​នោះ​កីឡាករ​ត្រូវ​លោត​ផ្លោះ​របង​ចំនួន​១០​ដង​ ទើប​ដល់ទី​ព្រ័ត្រ​ចន្លោះ​ពី​ របង​មួយ​ទៅ​របង​មួយ​ផ្សេង​ទៀត​មាន​ ចម្ងាយ​៩,១៤​ម៉ែត្រ​គម្លាត​ពី​កន្លែង​ ចេញដំណើរ​ដល់​A​ ទី​១-​មាន​ចម្ងាយ​ ១៣,៧២​ម៉ែត្រ​ និង​ចុងបញ្ចប់​A​ទី​១០​ ដល់ទី​ផ្ដាច់ព្រ័ត្រ​មាន​ចម្ងាយ​១៤,០២​ ម៉ែត្រ​នេះ​សម្រាប់​បុរស​ ។​

​ដោយឡែក​សម្រាប់​នារី​ត្រូវ​លោត​ ផ្លោះ​របង​(A)​ចំនួន​១០​ដង​ប៉ុន្ដែ​ចម្ងាយ​ពី​កន្លែង​ចេញដំណើរ​ទៅ​ដល់​ (A)​ ទី​១​ ចម្ងាយ​១៣​ម៉ែត្រ​ តែ​ចន្លោះ​ពី​(A)​ទី​១​ ដល់​(A)​ទី​១០​មាន​ចម្ងាយ​ពី​គ្នា​ត្រឹមតែ​៨,៥០​ម៉ែត្រ​ ហើយ​នៅ​ចុងបញ្ចប់​(A)​ ទី​១០​ទៅ​ដល់ទី​ផ្ដាច់ព្រ័ត្រ​ចម្ងាយ​១០,៥០​ ម៉ែត្រ​ក្នុង​នោះ​កម្ពស់​(A)​សម្រាប់​បុរស​ គឺ​១,០៦៧​ម៉ែត្រ​ រីឯ​នារី​កម្ពស់​០,៨៤០​ ម៉ែត្រ​ ៕​

Exif_JPEG_420

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print