ខេត្តត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុបានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចយើងបានឃាត់និងធ្វើការដកហូតបានឈើក្រញ៉ូងបានចំនួន២០០ដុំ ស្មើនិង១៨១៧គីឡូក្រាម កាលពីវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ បានសហការជាមួយកម្លាំង ដែលបម្រុងដឹកឆ្លងដែនទៅប្រទេសវៀតណាម នៅចំណុច ច្រករបៀងដូង ក្នុងឃុំបេង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោកបានបន្តឲ្យបានឲ្យដឹងថា នៅពេលវេលាខាងលើសមត្ថកិច្ចនគរបាលខេត្តបានទទួលព័ត៌មានថា មានរថយន្តកែច្នៃមួយគ្រឿងដឹកអេតចាយ និងមានបង្កប់ឈើក្រញូងពីក្រោម ។ ទើបសមត្ថកិច្ចនគរបាល បានចេញប្រតិបត្តិការ ដោយបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធនានា ពិសេសក្រុមបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើ បានស្ទាក់ឃាត់រថយន្តនោះ ក្នុងរូបភាពដឹកទំនិញអេតចាយពីលើ លុះសមត្ថកិច្ចឆែកឆេរទើបបានឃើញមានឈើក្រញូងនៅពីក្រោមពិតមែន ។
បច្ចុប្បន្ន រថយន្តកែច្នៃដឹកអេតចាយបង្កប់ឈើប្រណិតនោះ សមត្ថកិច្ចបានឃាត់ទុកនិងដើម្បីកសាងសំណំុរឿងតាមនីតិវិធី៕
ដោយ៖ វណ្ណះ