កម្មការិនីរោងចក្រម្នាក់ត្រូវក្រុមជនសង្ស័យដាក់ថ្នាំដោះយកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការអស់ពីខ្លួននៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីជាកម្មការិនីរោងចក្រដ៏ស្រស់ស្អាតម្នាក់ត្រូវបានអ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់ប្រទះឃើញនៅចំណុចដីឡូត៍ជាប់ផ្លូវជាតិលេខ១
មួយកន្លែងខណៈដែលនាងត្រូវបានក្រុមជនសង្ស័យដាក់ថ្នាំសណ្ដំដោះយកទ្រព្យសម្បត្តិអស់មួយចំនួនធំ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិព្រៃសម្ភ័រ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ វ៉េត សំរ៉ាង អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសង្រ្គោះ ឃុំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែកទ្រព្យសម្បត្តិនិងគ្រឿងអលង្ការដែលបាត់បង់រួមមានខ្សែកមាស១ខ្សែទម្ងន់៥ជី ខ្សែកប្លាទីន១ខ្សែទម្ងន់១ជីកន្លះ កងដៃប្លាទីនចំនួន២កងតម្លៃ៣៥០ដុល្លារ
ចិញ្ចៀនប្លាទីន២វង់ទម្ងន់២ជី
លុយចំនួន៤៥ម៉ឺនរៀលនិងទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO -A៣មានលេខ០៩៧៤១៣៥៦៣២។

បើតាមនារីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួនបានទៅផ្សារប្រសូតិតែម្នាក់ឯងដើម្បីទិញអីវ៉ាន់ ខណៈនោះមានក្រុមជនសង្ស័យមិនស្គាល់មុខដើរមកជិតរួចក៏បានទះស្មារបស់ខ្លួនទើបខ្លួនលែងដឹងខ្លួននិងជនទាំងនោះបាននាំនាងមកចំណុចដីឡូត៍ជាប់ផ្លូជាតិលេខ១រួចក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការអស់ពីខ្លួនបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងសាកសួរនារីរងគ្រោះដើម្បីស្រាវជ្រាវស្វែងរកមុខជនសញ្ញាយកមកផ្ដន្ទាទោសអោយខាងតែបាន៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print