មេធាវី​៥រូបបោះបង់ចោលលោកត្រាំ ខណៈការចោទប្រកាន់ទោសជិតមកដល់

ចែករំលែក៖

សារព័ត៌មាន ABC News បានផ្សាយថា មេធាវីទាំង៥នាក់​ដែលជាតំណាងឲ្យអតីតប្រធានាធិបតីដូណាល់ ត្រាំ ​ក្នុងការចោទប្រកាន់ទោសនៅព្រឺទ្ធសភា​នាថ្ងៃទី ៨ខែកុម្ភៈនោះ ពេលនេះបានចាកចេញពីប្រធានាធិបតីដូណាល់ត្រាំ ហើយ​។ ក្រុមមេធាវីរបស់លោកត្រាំ ដឹកនាំដោយ​លោកButch Bowers ​បានសម្រេចដកខ្លួនចេញដោយសារតែការមិនចុះសម្រុងគ្នាក្នុងវិធាន​ការការពារក្តី​។ មិនតែប៉ុណ្ណោះ លោកត្រាំចង់ឲ្យក្រុមមេធាវីរបស់លោករក្សាគោលជំហរថាការបោះឆ្នោតកន្លងមកមានការបន្លំ ។ អតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបានរដ្ឋសភាបោះឆ្នោត សម្រេចចោទប្រកាន់ទោសកាលពីថ្ងៃទី​១៣ខែមករា ពីបទញុះញង់បង្កហិង្សានៅវិមានរដ្ឋសភាកាលពីថ្ងៃទី ៦ខែមករា បណ្តាលឲ្យមានមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានទាំង ប៉ូលិសម្នាក់ផងដែរ​។ នៅមុនពេលអំពើហិង្សាកើតឡើងនៅក្នុងវិមានកាពីតូល លោកត្រាំបានថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រខ្លួនឲ្យសំដៅទៅកាន់រដ្ឋសភា​ ពេលកំពុងប្រជុំអនុម័តលទ្ធផលបោះឆ្នោត ។ លោកត្រាំ បានលើកឡើងថា ក្រុមបាតុករគួតែតស៊ូដើម្បីរូបលោក​។ ប្រសិនបើព្រឹទ្ធសភាអាមេរិកចោទប្រកាន់ទោសបានជោគជ័យនោះ អតីតប្រធានាធីបតី ដូណាល់ ត្រាំ នឹងត្រូវបាត់បង់ផលប្រយោជន៍គ្រប់យ៉ាងដែលអតីតប្រធានាធិបតីអាមេរិក​ទទួលបាន ក្នុងនោះមានទាំងប្រាក់ខែផងដែរ​៕ ដោយ សាធី

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print