ប្រទះឃើញសពបុរសភេទទី៣ដែលលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោយចង្វាកាលពីយប់ទី២៩ ខែមករាហើយ

ចែករំលែក៖

ភ្នំពេញ ៖ គេបានប្រទះឃើញសាកសពបុរសភេទទី៣ ដែលលោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បានអណ្តែតមកដល់ច្រាំងទន្លេហើយ ។

ហេតុការណ៍ប្រទះឃើញសពនេះគឺតាំងពីវេលាម៉ោង ១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមមាត់ទន្លេ ខាងត្បួងស្ពានជ្រោយចង្វាប្រហែល៣០០ ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ ឈ្មោះ សុីម ទិ អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅផ្ទះជួល សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹង ឃុំដើមថ្នឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។

គូួររំលឹកផងដែរថា នៅវេលាម៉ោង៩
យប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានបានឃើញស្រ្ដីម្នាក់លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាបានសម្រេច ប៉ុន្តែ គេមិនស្គាល់អត្តសញ្ញាណនោះទេ ព្រោះ បន្សល់ទុកតែស្បែកជើងពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាននិងស្នាមដៃជើងនៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។

រហូតមកដល់វេលាម៉ោង១រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ គេក៏ប្រទះឃើញសពជនរងគ្រោះបានអណ្តែតមកដល់ច្រាំងទន្លេខាងត្បួងស្ពានជ្រោយចង្វាកន្លែងដែលលោតប្រហែល ៣០០ម៉ែត្រ បង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួមកម្លាំងសមត្ថកិច្ចសាជាថ្មីម្តងទៀត។

តាមប្រភពព័ត៌មានពីមិត្តរបស់សពជនរងគ្រោះ បានឱ្យដឹងថា រយៈពេលកន្លងមក ជនរងគ្រោះបម្រុងមកលោតទឹកលើស្ពាននេះជាច្រើនលើកមកហើយតែមិនបានសម្រេច លុះមកដល់យប់ថ្ងៃទី២៩ខែមករានេះគាត់លោតបានសម្រេចតែម្តង ដោយមូលហេតុ ពិបាកចិត្តរឿងផ្ទាល់ខ្លួន និងរឿងគ្រួសារ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុ និងបានចុះស្រង់សពឡើងមកខាងលើគោក រួចធ្វើលិខិតប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print