ភ្នំពេញ, កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងបរិបទសេដ្ឋកិច្ច និងសង្គម។ លើសពីនេះទៅទៀតនោះ កម្ពុជារឹតតែមានសមត្ថភាពបន្ថែមដេីម្បីបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទូទាំងប្រទេស ហើយកម្ពុជាក៏កំពុងបន្តចរចាក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ប្រជាជនយេីង។ នេះជាការថ្លែងពីលោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២០ រៀបចំពិធីបិទការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២០ បានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ទី៣១ ខែមករា ឆ្នាំ២០២១ ដែលមានក្លិប សមាគម ចំនួន ៥៩ ចូលរួមប្រកួតលើវិញ្ញាសាចំនួន៦។
លោកបន្តថា, រឹតតែសំខាន់ ហើយភាពជោគជ័យដែលយើងទទួលបានទាំងនេះ គឺស្តែងចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប៕
ដោយ, សុខ ខេមរា