ភ្នំពេញ, បើតាមរយៈផេកហ្វេសប៊ុកមួយមានឈ្មោះថា, Dr.Me’decin Camboge បានលើកពីនារីម្នាក់ បានរងគ្រោះដោយសារ តែការប្រើសំភារៈនិយម ហើយមិនអាចគិតគូរពីបញ្ហាគ្រោះថ្នាក់ដល់សុខភាព ក៏មានរឿងដល់ខ្លួនធ្ងន់ធ្ងរ។ ប៉ុន្តែយើងពុំដឹងថា នេះជាព័ត៌មានពិតប្រាកដ ឬជាការលើកឡើង ដើម្បីដាស់តឿនសុភាពនារីនោះទេ។
នេះជាការលើកឡើងពី “ផេកហ្វេសប៊ុកមួយមានឈ្មោះថា, Dr.Me’decin Camboge” ដោយសរសេរថាថា, សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយ
ដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិត ពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។
កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូចគេនា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?
ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់ contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h ទើបធ្វើអោយរលាក បន្ទាប់ពីគាត់បានដោះចេញ ក្រោយពេលត្រឡប់មកពីកម្មវិធីវិញ នាពេលយប់គាត់មានអាការ:មិនសូវឈឺប៉ុន្មានទេ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង បន្ទាប់ពីគាត់បន្ថែមការសំលឹងមើលកុំព្យូទ័រ (ពេលធ្វើការ) រឹតតែឈឺភ្នែកខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ 😢
មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ 😢 ៕..
ដោយ, សហការី